រដ្ឋអំណាចស៊ីរីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងនៅម៉ូស្គូ


រដ្ឋអំណាចស៊ីរីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងនៅម៉ូស្គូ - ảnh 1
រដ្ឋអំណាចស៊ីរីត្រៀមខ្លួនជាស្រេចជួបចរចារជាមួយភាគីប្រឆាំងនៅម៉ូស្គូ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសស៊ីរីបានប្រាសជាផ្លូវការថា៖​ រដ្ឋាភិបាលនៃប្រទេសនេះត្រៀមខ្លួនជាស្រេចចូលរួមជំនួបដែលរុស្ស៊ីគាំពារជាមួយ ភាគីប្រឆាំងគ្រោងនឹងប្រព្រឹត្តទៅនាខែ មករា ឆ្នាំ ២០១៥ សំដៅចាប់ផ្តើមឡើងវិញរាល់ ការចរចារសន្តិភាពបញ្ឈប់សង្គ្រាមស៊ីវិលនៅស៊ីរី។ ក្រសួងការបទេសស៊ីរីក៏បានសង្កត់
ធ្ងន់ដែរថា៖  រដ្ឋអំណាច Damascus បាននិងត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយ
អ្នកណាដែលជឿជាក់ទៅលើឯកភាពអធិបតេយ្យភាពនិងសម្រេចចិត្តឯករាជ្យរបស់
ស៊ីរី។ មុននោះ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ គណៈប្រតិភូនៃភាគីប្រឆាំង
ស៊ីរី គ្រោងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ីនាចុង ខែ មករា ឆ្នាំ ២០១៥ និងបន្ទាប់នោះ  គណៈប្រតិភូរបស់រដ្ឋអំណាចស៊ីរីនឹងដំណើរទស្សនកិច្ចនៅម៉ូស្គូផងដែរ។ ការខំប្រឹង ប្រែងនេះអាចនាំភាគីនានានៅស៊ីរីវិលត្រឡបមកតុចរចារវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ