រដ្ឋអំណាចហុងកុង (ចិន) ប្រកាសចាប់ផ្ដើមកសាងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសន្ទនា
(VOVWORLD) -លោកស្រី Carrie Lam បានសម្តែងក្តីសង្ឃឹមថាភាគីទាំងអស់នឹងបង្ហាញនូវការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាអនុវត្តន៍ការចរចាដោយបើកចំហរ ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណក្នុងសង្គម សំដៅស្វែងរកវិធានការសម្រាប់រាល់បញ្ហានាពេលបច្ចុប្បន្ននេះនៅតំបន់រដ្ឋបាលពិសេសនេះ។
ប្រធានតំបន់រដ្ឋបាល ហុងកុង (ចិន) លោក ស្រី Carrie Lam Cheng Yuet-ngor (រូបថត៖ TTXVN) |
នាថ្ងៃទី ២០ ខែសីហា ប្រធានតំបន់រដ្ឋបាល ហុងកុង (ចិន) លោក ស្រី Carrie Lam Cheng Yuet-ngor បានប្រកាសថា រដ្ឋអំណាចតំបន់រដ្ឋបាលពិសេសនឹងចាប់ផ្តើមកសាងមូលដ្ឋានគ្រឹះសម្រាប់ការសន្ទនារវាងវណ្ណៈគ្រប់ស្រទាប់ក្នុងសង្គមទាំងមូល។
ថ្លែងនៅក្នុងសន្និសីទកាសែតលោកស្រី Carrie Lam បានសម្តែងក្តីសង្ឃឹមថាភាគីទាំងអស់នឹងបង្ហាញនូវការយោគយល់គ្នា និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាអនុវត្តន៍ការចរចាដោយបើកចំហរ ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណក្នុងសង្គម សំដៅស្វែងរកវិធានការសម្រាប់រាល់បញ្ហានាពេលបច្ចុប្បន្ននេះនៅតំបន់រដ្ឋបាលពិសេសនេះ។ លោកស្រី Carrie Lam ក៏បានឲ្យដឹងថា លោកស្រី និងប្រមុខស្ថាប័នរដ្ឋអំណាចក្នុងតំបន់នានាត្រៀមខ្លួនជាស្រេចជួបសហគមន៍ផ្ទាល់ និងសំណេះសំណាលជាមួយពួកគេផងដែរ។
មុននេះ លោកស្រី Carrie Lam បានអំពាវនាវដល់ប្រជាជនគ្រប់រូបរួមគ្នាដោះស្រាយរាល់ការលំបាកនាបច្ចុប្បន្ននេះផងដែរ៕