រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការដោះស្រាយបញ្ហាកុមារអន្ដោប្រវេសន៍ខុសច្បាប់

រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការដោះស្រាយបញ្ហាកុមារអន្ដោប្រវេសន៍ខុសច្បាប់ - ảnh 1
រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការដោះស្រាយកុមារអន្ដោប្រវេសន៍ខុសច្បាប់ (Image: VNA)


(VOVworld) – រដ្ឋអំណាចអាមេរិកនឹងពិនិត្យមើលរាល់វិធានការសមស្របដើម្បីទាប់ ស្កាត់រលកកុមារអន្ដោប្រវេសន៍ខុសច្បាប់ចូលក្នុងអាមេរិក ព្រមទាំង ដាស់តឿន រដ្ឋាភិបាលម៉ិចស៊ិកសហប្រតិបត្តិការដើម្បីដោះស្រាយវិបត្តិមនុស្សធម៌នេះ។ ថ្លែងមតិ នៅគណៈកម្មាធិការសន្តិសុខក្នុងប្រទេសសភាជាន់ទាបអាមេរិក នាថ្ងៃទី ២៤ មិថុនា រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោក Jeh Johnson បានឲ្យដឹងថា៖ លោក កំពុងពិនិត្យមើលរាល់វិធានការស្របច្បាប់ដើម្បីដោះស្រាយស្ថានភាពពោលខាង
លើ។ ប៉ុន្តែ លោក Johnson បានបដិសេដលទ្ធភាពពង្រាយកំលាំងទាហានជាតិនៅ
តំបន់ខ្សែ ព្រំដែនជាមួយម៉ិកស៊ីក តាមការផ្តើមគំនិតរបស់ប្រធានសភាជាន់ទាប
លោក John Boehner។ តាមលោក Johnson ថា៖ កិច្ចសហប្រតិបត្តិការរបស់ម៉ិកស៊ីក
ដើរតួនាទី សំខាន់ក្នុងការទប់ស្កាត់រលកកុមារអន្តោប្រវេសន៍ខុសច្បាប់ចូលក្នុង
អាមេរិក។ ដោយ ហេតុនេះ រដ្ឋាភិបាលម៉ិកស៊ិកត្រូវអនុវត្តបណ្ដាកសម្មភាពខ្លាំង
ក្លាដោះស្រាយបញ្ហាពោលខាងលើយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ