រដ្ឋអំណាចអ៊ុយក្រេនប្តេជ្ញារៀបចំការបោះឆ្នោតប្រធានាធាិបតីក្នុងទូទាំងប្រទេស


រដ្ឋអំណាចអ៊ុយក្រេនប្តេជ្ញារៀបចំការបោះឆ្នោតប្រធានាធាិបតីក្នុងទូទាំងប្រទេស - ảnh 1
រដ្ឋអំណាចអ៊ុយក្រេនប្តេជ្ញារៀបចំការបោះឆ្នោតប្រធានាធាិបតីក្នុងទូទាំងប្រទេស (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ ឧសភា នាយករដ្ឋមន្ត្រីបណ្តោះអាសន្នអ៊ុយក្រែន លោក
Arseni Yatseniuk បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការរៀបចំការបោះឆ្នោតប្រធា
នា ធិបតីនាថ្ងៃទី ២៥ ឧសភា ខាងមុខ នៅខេត្តក្នុងទូទាំងប្រទេសអ៊ុយក្រែន ដោយ
មិនអើ ពើដល់ស្ថានភាពអស្ថិរភាពនៅទីកន្លែងជាច្រើនដែលរារាំងសកម្មភាពនៃ
បណ្ដាគណៈ កម្មាធិការបោះឆ្នោតក្នុងតំបន់នានា។ លោក Arseni Yatseniuk ក៏បាន
ទទួលស្គាល់ថា៖ នឹងមានការលំបាកក្នុងការបោះឆ្នោតនៅទីកន្លែងមួយចំនួន ប៉ុន្តែ
ប្រការនេះមិនជះ ឥទ្ធពលដល់លទ្ធផលនៃការបោះឆ្នោតទេ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ បណ្តោះអាសន្ននៃប្រទេសនេះ លោក Arsen Avakov បានឲ្យដឹងថា
៖ ការរៀបចំការ បោះឆ្នោតប្រធានាធិបតីធម្មតានៅប្រទេសនេះនឹងជួបការលំបាក
ជាច្រើន ជាពិសេស បណ្ដាតំបន់ភាគខាងកើតអ៊ុយក្រែន ដូចជា ខេត្ត Donetsk និង
ខេត្ត Lugansk។ ប៉ុន្តែ លោក អះអាងថា៖ ការបោះឆ្នោតនឹងត្រូវបានរៀបចំនៅខេត្ត
ទាំង ២ នេះដែរ។ ទាក់ទិន ដល់សេចក្តីថ្លែងការរបស់រុស្ស៊ីដែលបានស្នើឲ្យ Kiev បញ្ចប់យុទ្ធនាការប្រឆាំងបាតុករ​នៅតំបន់ខាងកើតអ៊ុយក្រែន នាថ្ងៃទី ១៩ ឧសភា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានដំណើរការសន្ទនាតាមទូរស័ព្ទ
ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សំដៅអំពាវនាវលោក Putin គាំទ្រនិងគោរពលទ្ធផលនៃការបោះឆ្នោត ប្រធានាធិបតីនៅអ៊ុយក្រែននាថ្ងៃទី
២៥ ឧសភា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ