រឹតបន្តឹងចំណងសាមគ្គីភាព មិត្តភាពប្រពៃណីរវាងប្រជាជនវៀតណាមជាមួយប្រជាជនលើទូទាំងពិភពលោក
(VOVWORLD) -ក្នុងឱកាសដែលគណៈប្រតិភូតំណាងអន្តរជាតិមកដល់វៀតណាម ចូលរួមសន្និសីទ គណៈប្រតិបត្តិក្រុមប្រឹក្សាសន្តិភាពពិភពលោកនោះ នាយប់ថ្ងៃទី២៣វិច្ឆិកា គណៈកម្មាធិ ការប្រជាជនទីក្រុងហាណូយ បានរៀបចំកម្មវិធីជួបប្រាស្រ័យមិត្តភាពជាមួយគណៈប្រតិ ភូ សំដៅអះអាងនូវចំណងសាមគ្គីភាពជិតស្និទ្ធ មិត្តភាពជាប្រពៃណីយ៉ាងល្អប្រសើររវាង ប្រជាជនវៀតណាមជាមួយប្រជាជននៅទូទាំងពិភពលោក។
ចូលរួមក្នុងពិធីមានវត្តមាន លោកស្រី Socorro Gomez នាយិការក្រុមប្រឹក្សាសន្តិភាពពិភពលោក និងលោក Nguyen Van Huynh អនុប្រធានគណៈកម្មាធិការសន្តិភាពវៀតណាមផងដែរ។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Le Hong Son ថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN) |
នៅក្នុងកម្មវិធី លោក Le Hong Son អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា ក្នុងនាមជាស្ថាបនិកបង្កើតក្រុមប្រឹក្សា វៀតណាមម្ចាស់ការ គាំទ្រចលនាសន្តិភាពនៅបណ្តាប្រទេសកំពុងអភិវឌ្ឍ ន៍ ជានិច្ច។ ហើយវៀតណាមក៏បាន អនុវត្តសកម្មភាពជាក់ស្តែងជាច្រើនដែលបានអន្តរជាតិទទួលស្គាល់ផងដែរ។
តាងនាមគណៈប្រតិភូតំណាងចូលរួមសន្និសីទនេះ លោកស្រី Ilda Figuereido សមាជិកនៃគណៈប្រតិបត្តិក្រុមប្រឹក្សាសន្តិភាពពិភពលោកនិងជាប្រធានក្រុមប្រឹក្សា សន្តិភាពនិងសហប្រតិបត្តិការព័រទុយហ្គាល់បានសង្កត់ធ្ងន់ថា ក្រុមប្រឹក្សាសន្តិភាព ពិភពលោក វាយតម្លៃខ្ពស់និងជឿជាក់ ថា វៀតណាមនឹងបន្តគាំទ្រចលនាសន្តិភាព របស់ប្រជាជនពិភពលោកនិយាយរួមនិងក្រុមប្រឹក្សានិយាយដោយឡែកផងដែរ៕