រាត្រីបើកឆាក DIFF ២០២៤ នឹងមានការសម្តែងបាញ់កាំជ្រួចកំពូល

(VOVWORLD) - រាត្រីបើកនៃមហោស្រពកាំជ្រួចអន្តរជាតិ Da Nang (DIFF ២០២៤) ដែលប្រព្រឹត្តិទៅនាល្ងាចថ្ងៃទី ៨ ខែមិថុនា នឹងបើកឆាកតាមរយៈការសម្តែងសិល្បៈកំពូលលើទឹក ដែលជាកម្មវិធីសម្តែងលើកដំបូងនៅទីក្រុង Da Nang។ 
រាត្រីបើកឆាក DIFF ២០២៤ នឹងមានការសម្តែងបាញ់កាំជ្រួចកំពូល - ảnh 1ការសម្តែងកាំជ្រួចដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់ក្រុម Da Nang - វៀតណាម (រូបថត៖ Jackie Chan/VOV)

ការសម្តែងនេះត្រូវបានរំពឹងថា ជាការសម្តែងសិល្បៈកីឡា Jetski & Flyboards ជាមួយនឹងការរួមបញ្ចូលក្បូរក្បាច់រាំនៅលើទឹក លើអាកាស រួមជាមួយការបាញ់កាំជ្រួច... ដែលសម្តែងដោយកីឡាករវិញ្ញាសារ Jetski និង Flyboarders កំពូលលេខ១ របស់ពិភពលោក។

គណៈកម្មាធិការរៀបចំ DIFF នៅថ្ងៃទី ២៧ ឧសភាបានឲ្យដឹងថា ការរប្រកួតរវាងក្រុម ArtEventia មកពីប្រទេសបារាំង និងក្រុមម្ចាស់ផ្ទះ Da Nang ក្នុងរាត្រីបើកឆាកនៃ DIFF ២០២៤ រំពឹងថា នឹងនាំមកការទាក់ទាញយ៉ាងខ្លាំងដែរ។

DIFF ២០២៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ខែមិថុនា ដល់ថ្ងៃទី ១៣ ខែកក្កដា។ ក្រុមចំនួន៨ ដែលចូលរួមប្រកួតរៀងរាល់ថ្ងៃសៅរ៍។ យប់នៃការប្រកួតបន្ទាប់គឺការប្រឈមមុខគ្នារវាងអាមេរិក និងអ៊ីតាលី (យប់ទី ២) អាល្លឺម៉ង់ និងប៉ូឡូញ (យប់ទី ៣) ចិន និងហ្វាំងឡង់ (យប់ទី ៤) តាមរយៈនោះ ជ្រើសរើសក្រុមល្អបំផុតពីរឈានទៅកាន់ជុំចុងក្រោយ។ យប់ផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១៣ ខែកក្កដា ដើម្បីស្វែងរកអ្នកឈ្នះចុងក្រោយនៅ DIFF ២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ