រាត្រីពន្លឿនទេសចរណ៍ Da Nang -កូរ៉េខាងត្បូង
|
Da Nang ជាទីក្រុងសមុទ្រ ១ ល្បីឈ្មោះដោយមណ្ឌលទេសចរណ៍ថ្នាក់ អន្តរជាតិដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ (Image: VOV) |
(VOVworld) – នាយប់ថ្ងៃទី ១៧ ធ្នូ រាត្រីពន្លឿនទេសចរណ៍ Da Nang - កូរ៉េខាងត្បូង” ត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាម ។ ព្រឹត្តិការណ៍
នេះគឺជាឱកាសល្អដើម្បីឧទ្ទេសនាមទីក្រុង Da Nang និងកូរ៉េខាងត្បូងជាមួយភ្ញៀវ
ទេសចរណ៍ ជាពិសេស ជើងហោះហើរត្រង់រវាងទីក្រុង Da Nang និង ក៉រូខាងត្បូង។ នេះក៏ជាឱកាសសំរាប់អ្នកធ្វើអាជីវកម្មលើវិស័យទេសចរណ៍របស់វៀតណាមនិង
កូរ៉េខាងត្បូងផ្លាស់ប្តូរព័ត៌មានស្វែងរកដៃគូធ្វើអាជីវកម្មជាដើម។ ប្រធានការិយាល័យ
តំណាងអគ្គនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូងប្រចាំនៅ វៀតណាម លោក Kang
Sungghil បានឲ្យដឹងថា៖
“នាពេលកន្លងទៅ ការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍ទៅវិញទៅមករវាងកូរ៉េខាង
ត្បូងនិងវៀតណាមកាន់តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ។ភ្ញៀវទេសចរណ៍វៀត
ណាមចំនួន ១ សែននាក់បានទៅទេសចេណ៍នៅកូរ៉េខាត្បូងនាឆ្នាំ ២០១២។ ខ្ញុំ
សង្ឈឹមថា៖ បរិមាណភ្ញៀវទេចរណ៍វៀតណាមនឹងកើនឡើងថែមទៀតនាឆ្នាំខាង
មុខ។ Da Nang ជាទីក្រុងសមុទ្រ ១ ល្បីឈ្មោះដោយមណ្ឌលទេសចរណ៍ថ្នាក់
អន្តរជាតិដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករ។ យើងខ្ញុំនឹងឧទ្ទេស
នាមផ្សព្វផ្សាយទិដ្ឋភាពរបស់ទីក្រុង Da Nang ដល់ប្រជាជនកូរ៉េខាងត្បូងដើម្បី
ឲ្យ ប្រជាជនកូរ៉េខាងត្បូងជាច្រើនមកទស្សនានៅទីក្រុងនេះនាពេលខាងមុខ។”
ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ បរិមាណភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងជានិច្ចកាល
ឈរលេខរៀងទី៥ ក្នុងចំណោមភ្ញៀវទេសចរណ៍អន្តរជាតិដែលមកទស្សនានៅ
ទីក្រុង Da Nang ៕