រាត្រីសម្តែងពិសេស “អាវផាយ - បេតិកភណ្ឌវប្បធម៌វៀតណាម”

(VOVWORLD) - កម្មវិធីនេះរៀបចំឡើងដោយមជ្ឈឹមសម្ព័ន្ធនារីវៀតណាមនិងក្រសួងវប្បធម៌កីឡានិងទេសចរណ៍។
រាត្រីសម្តែងពិសេស “អាវផាយ - បេតិកភណ្ឌវប្បធម៌វៀតណាម” - ảnh 1 ទិដ្ឋភាពនៃរាត្រីសម្តែងម៉ូតអាផាយវៀតណាម

កម្មវិធីសម្តែង “អាវផាយ- បេតិក ភ័ណ្ឌវប្បធម៌វៀតណាម” បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ២៨ ខែមិថុនា នៅមណ្ឌលជាតិពិសេស Van Mieu - Quoc Tu Giam (នៃទីក្រុងហាណូយ) ដោយណែនាំដល់សាធារណជន នូវសម្រាំងចំនួន ២១ ជាមួយនឹង អាវ ផាយ ជាង ១០០០ របស់អ្នករចនាម៉ូត ២១ នាក់នៅក្នុងប្រទេស។ កម្ម វិធីនេះរៀបចំឡើងដោយមជ្ឈឹម សម្ព័ន្ធនារីវៀតណាម និងក្រសួងវប្បធម៌កីឡានិងទេសចរណ៍។

នៅរាត្រីសម្តែងនេះ សាធារណជនបានទស្សនានូវរូបភាពនិងសម្រស់នៃបេតិកភ័ណ្ឌវប្បធម៌ចំនួន ២១ របស់ វៀតណាមដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ និងត្រូវបានអ្នករចនាម៉ូតស្លៀកសំលៀកបំពាក់ រចនាឡើងនូវសម្រស់អាវផាយពោរពេញទៅដោយលក្ខណៈទំនើប និងបង្កប់សារដែលមានអត្ថន័យជាច្រើន។

យោងតាមគណៈកម្មាធិការរៀបចំកម្មវិធី តាមរយៈការច្នៃប្រឌិតសិល្បៈរបស់អ្នករចនា ពិតណាស់ថាកម្មវិធីនឹងចូលរួមចំណែកក្នុងការកំណត់អត្តសញ្ញាណនិងកំណត់ទីតាំងរបស់អាវផាយវៀតណាម ដែលជាបេតិកភណ្ឌវប្បធម៌អរូបីរបស់វៀតណាម ជារូបភាពតំណាងរបស់ប្រជាជាតិវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ