រៀបចំទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោកអនឡាញឆ្នាំ២០២០

(VOVWORLD) - ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពូនជ្រុំមនោសញ្ចេតនារវាងជនរួមជាតិវៀតណាមគ្រប់រូប ហើយបញ្ជូនសេចក្ដីស្នេហ៍របស់អាណិកជនវៀតណាមចំពោះមាតុប្រទេស។

ក្នុងឱកាសនៃទិវាសែនខួបស្ដេច Hung (ថ្ងៃទី១០ខែទី៣តាមច័ន្ទគតិ) គម្រោងទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក (ដែលជាការគួបផ្សំរវាងទិវាសែនខួបស្ដេច Hung និងទិវាវៀតណាមទូទាំងពិភពលោក) នឹងរៀបចំ “ទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោកអនឡាញ”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពូនជ្រុំមនោសញ្ចេតនារវាងជនរួមជាតិវៀតណាមគ្រប់រូប ហើយបញ្ជូនសេចក្ដីស្នេហ៍របស់អាណិកជនវៀតណាមចំពោះមាតុប្រទេស។

“ទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោកអនឡាញ” មានផ្នែកចំនួន២។ ផ្នែកទី១គឺការប្រឡងសរសេរ status តាមប្រធានបទ “ឆ្ពោះទៅទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក”។ នេះជាការប្រឡងអំពីការសរសេរឬធ្វើវីដេអូឃ្លីប ដែលបង្ហាញមនោសញ្ចេតនាចំពោះស្រុកកំណើត ប្រទេសជាតិ ប្រជាជាតិ ឬបង្ហាញមោទនភាពជាតិតាមរយៈរឿងរ៉ាវរបស់ជនរួមជាតិអាណិកជននិងមិត្តភក្តិអន្តរជាតិដែលបានជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅពេលជួបការលំបាក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២មេសាដល់ថ្ងៃទី៣១ ឧសភា ការប្រឡងនេះគឺសម្រាប់ពលរដ្ឋវៀតណាមនិងពលរដ្ឋបរទេសដែលកំពុងរស់នៅ ធ្វើការនៅវៀតណាមនិងប្រទេសផ្សេងៗលើពិភពលោក។

 ផ្នែកទី២នៃកម្មវិធីនេះ គឺការអំពាវនាវឲ្យប្រជាជនទាំងអស់ក្នុងប្រទេសនិងអាណិកជនទូទាំងពិភពលោក ផ្លាស់ប្ដូររូបភាព avatar លើគេហទំព័រ facebook បុគ្គល និង Fanpage សមូហភាព ដោយរូបភាព Logo នៃទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក ក្នុងឱកាសទិវាសែនខួបស្ដេច Hung (ថ្ងៃទី២០ មេសា ឆ្នាំ២០២០)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ