រៀបចំអំណរបុណ្យតេតឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦សំរាប់សហគមន៍ជនវៀតណាមនៅឯបរទេស

ស្ថានទូតវៀតណាមប្រចាំនៅម៉ុងហ្កោលីទើបរៀបចំអំណរឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក
២០១៦សំរាប់​សហគមន៍ជនវៀតណាមនៅទីនេះ។អគ្គរដ្ឋ​ទូត​វៀតណាមប្រចាំ នៅម៉ុងហ្កោលីលោកPhan Dang Duongបានជូនពរ ជនវៀតណាមនឹងភ្ញៀវចូលរួម ដោយបានរាយការណ៍អំពីស្ថានភាពនយោបាយសេដ្ឋកិច្ចសង្គមរបស់វៀតណាម
ក្នុងឆ្នាំកន្លងទៅហើយលោកបានសង្កតធ្ងន់លើលទ្ធផលនឹងជោគជ័យនៃមហា
សន្និបាតតំណាងទូទាំងប្រទេសលើកទី១២របស់បក្សកុំមុយនីស្នវៀតណាម។លោកអគ្គរដ្ឋទូតក៍បានសំដែងបំណងប្រាថ្នាថា៖ក្នុងពេលអនាគតសហគមន៍ជន
វៀតណាមនៅទីនេះ បន្តសាមគ្គីភាព ផ្សាភ្ជាប់ជួយគ្នាទៅវិញមក ថែរក្សាវប្បធ៌ម
ប្រជាជាតិវៀតណាមនឹងឆ្ពោះទៅស្រុកកំណើត។

រៀបចំអំណរបុណ្យតេតឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦សំរាប់សហគមន៍ជនវៀតណាមនៅឯបរទេស - ảnh 1
រូបថតៈ Vietnam+

       ក៍ក្នុងឱកាសឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦នេះដែរអគ្គរដ្ឋ​ទូត​វៀតណាម​ប្រចាំអ៊ុក្រែន លោកnguyenMinhTriបានដឹកនាំកម្មាភិបាលចុះសាកសួរសុខទុក្ខនឹង
ជូនពរសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនៅ​តំបន់មានជំលោះ
យោធាផងដែរ។

    ឱកាសចូលឆ្នាំថ្មីឆ្នាំវកអដ្ឋស័ក២០១៦នេះ អគ្គសហគមជនកម្ពុជាមាន
ដើមកំណើតវៀតណាមបានធ្វើចលនារៃអង្គាសកញ្ចប់ជួយឧបត្ថម្ភ ជូនដល់
អាណិកជនវៀតណាមក្រីក្រដែលកំពុងរស់នៅទីនេះចំនួន៨០០​កញ្ចប់។លោក
ChauVanChiប្រធានអគ្គសមាគមជនកម្ពុជាដើមកំណើតវៀតណាមបានមាន
ប្រសាសន៍ថា៖

«ឆ្នាំនេះដោយបានការយកចិត្តទុកដាក់ពីស្ថានទូត អគ្គកុស៊ុល អង្គភាពវិនិយោគ
ដែលយកចិត្តទុកដាក់ដល់អាណិកជនវៀតណាមនៅកម្ពុជា ដើម្បីប្រជាអាណិក
ជនទទួលអំណរឆ្នាំថ្មីសប្បាយរីករាយ។អគ្គសមាគមនឹងបន្តចលនាអោយបងប្អូន
អាណិកជនអនុវត្តន៍បានល្អច្បាប់របស់កម្ពុជាក្នុងឱកាសចូលឆ្នាំប្រពៃណីនេះមិន
អោយកើតមានបញ្ហាអ្វីឡើយ«

ប្រតិកម្មទៅវិញ

ផ្សេងៗ