រួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជនវៀតណាមនិងអាមេរិក

រួមចំណែកបង្កើនការយល់ដឹងរវាងប្រជាជនវៀតណាមនិងអាមេរិក - ảnh 1
លោក Vu Xuan Hong ទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក

(VOVworld) - នាយប់ថ្ងៃទី១១ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានសម្ព័ន្ធបណ្ដាអង្គ
ការមិត្តភាពវៀតណាមលោក Vu Xuan Hong បានទទួលជួបសន្ទនាជាមួយគណៈប្រ
តិភូជាន់ខ្ពស់នៃទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក ដឹកនាំដោយលោកប្រធាន
និងជាអគ្គនាយក AP Gary Pruitt ដែលកំពុងមកបំពេញទស្សន កិច្ចការងារនៅវៀត
ណាម។នៅទីនេះ លោក Vu Xuan Hong បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅ
វៀតណាមលើកនេះ របស់ថ្នាក់ដឹកនាំនិងអ្នកយកព័ត៌មាន AP ជាសកម្មភាព១ក្នុង
ចំណោមសកម្មភាពដែលរួមចំណែកក្នុងការងាររំលឹកខួប អនុស្សាវរីយ៍លើកទី២០
នៃទិវាប្រក្រតីទំនាក់ទំនងវៀតណាម-អាមេរិក ក៏ដូចជា រួមចំណែកបង្កើនការយល់
ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំង២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ