រំលឹកខួបទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ លើកសរសើរកម្មាភិបាល សម្ព័ន្ធយុវជនគំរូ

(VOVWORLD) - ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ចលនាសកម្មភាពបដិវត្តន៍របស់សម្ព័ន្ធ យុវជនទីក្រុងហាណូយត្រូវបានរៀបចំឡើងប្រកបដោយនវានុវត្តភាពនិងប្រសិទ្ធភាព តាមនោះជួយពង្រីកតួនាទីរបស់កម្លាំងយុវជនអោយកាន់តែខ្លាំងក្លាថែម ទៀត។
រំលឹកខួបទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ៖ លើកសរសើរកម្មាភិបាល សម្ព័ន្ធយុវជនគំរូ - ảnh 1ពិធីលើកសរសើរយុវជនគំរូនៅរដ្ឋធានីចំនួន៣៥២នាក់ 

នារសៀលថ្ងៃទី២៥ ខែមីនា សម្ព័ន្ធយុវជនទីក្រុងហាណូយ បានរៀបចំពិធី លើកសរសើរយុវជនគំរូនៅរដ្ឋធានីចំនួន៣៥២នាក់ ដែលមានស្នាដៃឆ្នើមលើ វិស័យសិក្សារៀនសូត្រ ស្រាវជ្រាវវិទ្យាសាស្ត្រ ចាប់ផ្ដើមអាជីវកម្ម ធ្វើពលកម្ម ផលិតកម្ម ការពារមាតុភូមិ តស៊ូបង្ការប្រឆាំងនឹងបទល្មើសនិងអបាយមុខសង្គម ចូលរួមរក្សាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម សកម្មភាពស្ម័គ្រចិត្ត វប្បធម៌ សិល្បៈ និងកីឡាជាដើម។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ចលនាសកម្មភាពបដិវត្តន៍របស់សម្ព័ន្ធ យុវជនទីក្រុងហាណូយត្រូវបានរៀបចំឡើងប្រកបដោយនវានុវត្តភាពនិងប្រសិទ្ធភាព តាមនោះជួយពង្រីកតួនាទីរបស់កម្លាំងយុវជនអោយកាន់តែខ្លាំងក្លាថែមទៀត។

        នាយប់ថ្ងៃទី២៥ ខែមីនា សម្ព័ន្ធយុវជនទីក្រុងដាណាំង ភាគកណ្ដាលវៀត ណាម បានរៀបចំពិធីរំលឹកខួបលើកទី៨៨ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (ថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣១ - ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩) ហើយលើក សរសើរកម្មាភិបាលសម្ព័ន្ធយុវជនគំរូចំនួន៣៤នាក់។ លោក Nguyen Manh Dung លេខារងសម្ព័ន្ធយុវជនទីក្រុងដាណាំង បានថែ្លងថា៖

        “សម្ព័ន្ធយុវជនទីក្រុងបានរៀបចំកម្មវិធីរំលឹកខួបលើកទី៨៨នៃទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ហើយប្រគល់រង្វាន់ថ្ងៃទី២៦ ខែមីនា ជូនចំពោះកម្មា ភិបាលសម្ព័ន្ធយុវជននានា ដែលមានស្នាដៃឆ្នើមក្នុងការងារអប់រំយុវជន ចលនា ស្ម័គ្រចិត្ត ចលនានាំមុខការពារមាតុប្រទេស កម្មវិធីរួមដំណើរជាមួយយុវជន ក្នុងការចាប់អាជីពនិងការប្រកបអាជីព”។

        នាថ្ងៃដដែល នៅខេត្តក្រុងផ្សេងៗជាច្រើនទូទាំងប្រទេសវៀតណាម ក៏បាន ប្រព្រឹត្តទៅកម្មវិធីរំលឹកខួបលើកទី៨៨ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ហើយលើកសរសើររាល់យុវជននិងកម្មាភិបាលសម្ព័ន្ធយុវជនដែលមានការរួម វិភាគទានយ៉ាងសកម្មទៅក្នុងសកម្មភាពយុវជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ