រំលឹកខួបលើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញនៅហូឡង់
(VOVWORLD) -នាថ្ងៃទី ១៤ ឧសភា នៅទីក្រុងឡាអេប្រទេសហូឡង់ ស្ថានទូតវៀតណាមប្រចាំនៅហូឡង់បានប្រារព្ធឡើងពិធី រំលឹកខួបលើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញ (១៩ ឧសភា ឆ្នាំ១៨០៩ - ១៩ ឧសភា ឆ្នាំ ២០១៧)។
រំលឹកខួបលើកទី ១២៧ នៃទិវាកំណើតលោកប្រធានហូជីមិញនៅហូឡង់ |
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លោកស្រី Ngo Thi Hoa បានបញ្ជាក់ នូវសតិអារម្មណ៍ សីលធម៌ រចនាបទ និងពាក្យទូន្មានរបស់លោកប្រធានលោកហូជីមិញ គឺជាពន្លឺបើកផ្លូវសម្រាប់ជនជាតិសវៀតណាម។ ចំពោះអាណិកជន កម្មាភិបាលកាទូត និស្សិតវៀតណាមនោះ ពាក្យទូន្មានរបស់លោកនៅតែរក្សាបានអត្ថន័យសំខាន់ៗជានិច្ច ។ ស្ថានទូតក៏បានរៀបចំការឧទ្ទេសនាមភាពយន្តឯកសារស្ដីពីជិវិត និងបុព្វហេតុរបស់លោកប្រធានហូជិមិញ និងអុជធូបគោរពវិញ្ញាណក្ខ័ន្ធលោកប្រធាននៅស្ថានទូត៕