រំលឹកខួបលើកទី២០នៃទិវាបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃស្ថាប័នមជ្ឈឹមបក្ស

រំលឹកខួបលើកទី២០នៃទិវាបង្កើតក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃស្ថាប័នមជ្ឈឹមបក្ស - ảnh 1
លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹម បក្សថ្លែងមតិក្នុងពិធី
(រូបថតៈ http://www.tuyengiao.vn/)

(VOVworld)-រយៈពេល២០ឆ្នាំកន្លងទៅ ក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្តាស្ថាប័ន
មជ្ឈឹមបក្សបានខំប្រឹងប្រែងដោយឥតឈប់ឈរ សម្រេចរាល់ភារកិច្ចដែលបាន
ដាក់ចេញ ក្លាយទៅជាស្ថាប័នគួរឲ្យទុកចិត្តដែលប្រមូលផ្តុំនូវបញ្ញារបស់ក្រសួង
ស្ថាប័នមជ្ឈឹមបក្ស បំពេញល្អការងារសេនាធិការយុទ្ធសាស្ត្រ និងជួយគណៈកម្មា
ធិការមជ្ឈឹមបក្ស ការិយាល័យនយោបាយ គណៈលេខា រៀបចំផែនការ គោល
នយោបាយត្រឹមត្រូវ។ លោក Dinh The Huynh អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹម
 បក្សបានអះអាងដូច្នេះនៅក្នុងពិពីរំលឹកខួបលើកទី២០នៃទិវាបង្កើតក្រុមប្រឹក្សា
វិទ្យាសាស្ត្រនៃបណ្តាស្ថាប័នមជ្ឈឹមបក្ស ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៤មិថុនា
នៅទីក្រុងហាណូយ។ លោក Dinh The Huynh បានសង្កត់ធ្ងន់ថា៖

“ក្រុមប្រឹក្សាវិទ្យាសាស្ត្រនៃបណ្តាស្ថាប័នមជ្ឈឹមបក្សត្រូវពង្រឹងនូវការចាត់តាំង
ពង្រឹងតួនាទីភារកិច្ច ផ្លាស់ប្តូរថ្មីខ្លឹមនិងបែបផែនដំណើរការសកម្មភាព។ ទន្ទឹម
ជាមួយគ្នានោះ ត្រូវកំណត់ទិសដៅនិងផ្តោតសំខាន់លើការស្រាវជ្រាវបក្សឲ្យចំ
ទៅនឹងបញ្ហាសំខាន់ចាំបាច់ដែលបានដាក់ចេញនៅក្នុងស្ថានភាពជាក់ស្តែង រួម
 ចំណែកលើកកំពស់គុណភាព ប្រសិទ្ធិភាពការងារធ្វើសេនាធិការរបស់ក្រសួង
ស្ថាប័នមជ្ឈឹមបក្សផងដែរ”។

        ក្នុងឱកាសនេះដែរ លោក Dinh The Huynh បានប្រគល់គ្រឿងឥស្សិយ
យសពលកម្មថ្នាក់ទី១ជូនចំពោះក្រុមប្រឹក្សាបណ្តាស្ថាប័នមជ្ឈឹមបក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ