រំលឹកខួបលើកទី២០នៃពានរង្វាន់គំរូវ័យក្មេងវៀតណាម
|
ទិដ្ឋភាពនៃពិធីរំលឹកខួបលើកទី២០នៃពានរង្វាន់គំរូវ័យក្មេងវៀតណាម |
(VOVworld)-នាយប់ថ្ងៃទី២១មិនានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី២០នៃពានរង្វាន់គំរូវ័យក្មេងវៀតណាមនិងប្រគល់ជ័យលាភីជូនគំរូវ័យក្មេង វៀតណាមចំនួន១០នាក់។ ពានរង្វាន់នេះជាជ័យលាភីរបស់មជ្ឈឹមសម្ព័ន្ធ យុវជន កម្មុយនិស្តហូជីមិញប្រគល់ជូនគំរូវ័យក្មេងដែលមានស្នាដៃលេចធ្លោលើ វិស័យ
សិក្សារៀនសូត្រ ស្រាវជ្រាវវិទ្យាសាស្ត្រ ពលកម្មផលិតកម្ម គ្រប់គ្រងអង្គ ភាពអាជីវ
កម្ម ការពារប្រទេស សន្តិសុខ-សណ្តាប់ធ្នាប់ វប្បធម៌សិល្បៈ កីឡា ធ្វើសកម្មភាព
សង្គមនិងអ្នកស្ម័គ្រចិត្ត។ លោក Nguyen Dac Vinh លេខាទី១ មជ្ឈឹមសម្ព័ន្ធយុវជន
បានឲ្យដឹងថា៖
“ពានរង្វាន់គំរូវ័យក្មេងចំនួន១០នេះជាជ័យលាភីខ្ពង់ខ្ពស់របស់សម្ព័ន្ធយុវជន កម្មុយនិស្តហូជីមិញដែលមានស្នាដៃឆ្នើមបំផុត។ រយៈពេល២០ឆ្នាំកន្លងទៅ ការងារពិចារណាពានរង្វាន់នេះគឺត្រូវបានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវនិងមានគុណ
ភាព។តាមនោះ ជ្រើសរើសបានគំរូវ័យក្មេងឆ្នើមជាច្រើនដែរ”។
នៅក្នុងពិធីនេះ គណៈចាត់តាំងបានប្រគល់ពានរង្វាន់ សម្រាប់គំរូវ័យក្មេង ឆ្នាំ២០១៥ចំនួន១០នាក់។ទោះបីជាស្ថិតក្នុងវិស័យខុសពីគ្នាក៏ដោយ អាយុវមិន
ស្មើរគ្នាក៏ដោយ ប៉ុន្តែគំរូវ័យក្មេងទាំងអស់នេះគឺសុទ្ធតែមានបំណងប្រាថ្នាឆ្ពោះទៅ
មុខ មិនខ្លាចការលំបាកសាកល្បង បំពេញល្អភារកិច្ចដើម្បីបំរើមាតុប្រទេស បំរើ
ប្រជាជនជានិច្ច៕