រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-អង់គ្លេស

រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-អង់គ្លេស - ảnh 1
លោក Douglas Barnes អគ្គកុងស៊ុលអង់គ្លេសប្រចាំនៅទីក្រុងហូជីមិញ (emergingfrontiers.com)



        VOV-នាព្រឹកថ្ងៃទី១០កញ្ញា នៅទីក្រុងហូជីមិញ​គណៈកម្មាធិការប្រជាជន​ទីក្រុងបានរៀបចំដ៏មហោឡារឹកពិធីរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនង
ការទូតវៀតណាម-អង់គ្លេស(ទី១១កញ្ញា)។​ថ្លែងមតិនៅពិធីនេះ ប្រធានគណៈ​កម្មាធិការប្រជាជនទីក្រុងហូជីមិញលោក Le Hoang Quan បានអះអាងថា​ក្នុង​
អំឡុង​៤០ឆ្នាំកន្លងមក ទំនាក់ទំនងរវាងវៀតណាម-អង់គ្លេសបានអភិវឌ្ឍន៍​ដោយ
​ឥតឈប់ឈរ។​នាបច្ចុប្បន្ន វិនិយោគិនអង់គ្លេសបានមានវត្តមាននៅដំបន់ចំនួន
១៧​ក្នុងទូទាំងប្រទេស ឈរលំដាប់ថ្នាក់ទី៤ក្នុងចំណោមប្រទេសសហភាពអឺរ៉ុប
​វិនិយោគ​នៅវៀតណាម ជាមួយគំរោងការចំនួន១៦៣គំរោងចំនួនទុនចុះបញ្ជី​ប្រមាណ២ពាន់៥រយលានដុល្លារអាមេរិក។ ក្នុងឆ្នាំកន្លងមក តំលៃប្រាក់​
ពាណិជ្ជកម្ម​ទ្វេភាគីបានហួសពីកំរិត៣ពាន់៥រយលានដុល្លារនិងកំពុងឈានទៅ​
ដល់​តួលេខ៤ពាន់លានដុល្លារអាមេរិកដូចជាគោលដៅដែលបានដាក់ចេញ។
ថ្លែង​មតិនៅពិធីនេះ លោក Douglas Barnes អគ្គកុងស៊ុលអង់គ្លេស​ប្រចាំនៅ​ទីក្រុង​
ហូជីមិញ​បានអះអាងថា៖

          “ព្រឹត្តិការណ៍នេះជាការបង្ហាញឲ្យទំនាក់ទំនងពិសេសដែលអង់គ្លេសបាន
និងកំពុងមានជាមួយវៀតណាម ពិសេសគឺទីក្រុងហូជីមិញ។​ក្នុងអំឡុង៤០ឆ្នាំកន្លង
មក​ប្រទេសទាំងពីរសុទ្ធតែបានផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ប៉ុន្តែទំនាក់តំនងរវាង
ប្រទេសទាំងពីរនៅបានពង្រឹងដ៏ចីរភាព។​ ប្រទេសអង់គ្លេសសន្យាជួយឧបត្ថម្ភ
វៀតណាម​អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់ខ្លួនថែមទៀត ពិសេសគឺតាមរយៈការ
អភិវឌ្ឍន៍​ចីរភាព​និងផលិតកម្មមានប្រសិទ្ធភាព៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ