រំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អូស្ត្រាលី។
(VOV) /  
|
សន្និសីទកាសែតស្ដីពីបណ្ដាសកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាកិច្ចសហប្រតិបត្តិការ
ទំនាក់ទំនងរវាងវៀតណាម-អូស្ត្រាលី |
VOV-នាថ្ងៃទី២៧កុម្ភៈនៅក្រុងហាណូយស្ថានទូតអូស្ត្រាលីបានសហការ
ជាមួយក្រសួងការបរទេសវៀតណាមរៀបចំសន្និសីទកាសែតស្ដីពីបណ្ដា
សកម្មភាពក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាកិច្ចសហប្រតិបត្តិការទំនាក់
ទំនងរវាងប្រទេសទាំងពីរ (ទី២៦កុម្ភៈ)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត
អូស្ត្រាលីប្រចាំនៅវៀតណាមលោក Hugh Borrowman បានឲ្យដឹងថា អូស្ត្រាលី
យកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងជាមួយវៀតណាមក្នុងយុទ្ធសាស្ត្រ
អភិវឌ្ឍន៍នៃប្រទេសនេះនៅដំបន់អាស៊ី-ប៉ាស៊ីហ្វិក។ រីឯអនុរដ្ឋមន្ត្រីការបរទេស
វៀតណាមលោក Bui Thanh Son បានឲ្យដឹងថា វៀតណាមនិងអូស្ត្រាលីនឹងលើក
កំរិតទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យក្នុងអនាគតដ៏ខ្លីខាងមុខ។
“រាល់សមិទ្ធក្នុងអំឡុង៤០ឆ្នាំកន្លងទៅជាគ្រឹះស្ថានដ៏រឹងមាំក្នុងទំនាក់ទំនង
វៀតណាម-អូស្ត្រាលីឆ្ពោះទៅដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ សំដៅបង្កើត របត់ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងវៀតណាម-អូស្ត្រាលី ភាគីទាំងពីរបានឯកភាពសហការបណ្ដាសកម្មភាពជាក់ស្ដែងក្នុងឆ្នាំ២០១៣៕”
-VOV