រំលឹកខួបលើកទី៥៥នៃទិវាបង្កើតគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស

រំលឹកខួបលើកទី៥៥នៃទិវាបង្កើតគណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស - ảnh 1
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងមតិនៅពិធីរំលឹកខួប (រូបថត៖TTXVN)


(VOVworld) -នាថ្ងៃទី២១ វិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការជាតិអំពីជន
វៀតណាមនៅឯបរទេសនៃក្រសួងការបរទេសវៀតណាមបានរៀបចំពិធីរំលឹកខួប
អនុស្សាវរីយ៍លើកទី៥៥នៃទិវាបង្កើត (ថ្ងៃទី២៣ វិច្ឆិកា)ដ៏មហោឡារឹក។នៅទីនេះ ឧប
នាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh
បានសង្កត់ធ្ងន់ថា គណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស បានឆ្លង
កាត់ការលំបាក ការសាកល្បងជាច្រើន រីកធំធាត់លើគ្រប់ជ្រុងជ្រោយនិងមានការ
រួមវិភាគទានដ៏សែនសំខាន់ក្នុងការងារចំពោះជនវៀតណាមនៅឯបរទេសនិយាយ
ដោយឡែក ការងារកិច្ចការបរទេសនិយាយរួម។លោក Pham Binh Minh បានលើក
ច្បាស់ថា ភារកិច្ចស្នូលរបស់គណៈកម្មាធិកានាពេលខាងមុខ គឺបន្តពង្រីកស្មារតី
សាមគ្គីភាព កម្លាំងសមូហភាព កសាងអង្គភាពឲ្យរឹងមាំ សហការជាមួយស្ថាប័ន
ទាក់ទិននានាបង្កើនការងារចលនាជនវៀតណាមនៅឯបរទេសឆ្ពោះទៅប្រទេស
ជាតិ រួមចំណែកក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។នៅពិធីនេះដែរ
លោក Pham Binh Minh បានប្រគល់ជូនប័ណ្ណសរសើរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល
សំរាប់គណៈកម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ