រំលឹកខួបលើកទី៧៥នៃទិវាលោកប្រធានហូជីមិញវិលត្រឡប់មកមាតុប្រទេសដឹកនាំបដិវត្តន៍ដោយផ្ទាល់

(VOVworld)-មុននេះ៧៥ឆ្នាំនាថ្ងៃទី២៨មករាឆ្នាំ១៩៤១ ក្រោយរយៈពេល៣០ឆ្នាំ
នៅឯកបរទេស អគ្គមគ្គទេ្ទស Nguyen Ai Quoc បានវិលត្រឡប់មកមាតុប្រទេសវិញ
រួម ជាមួយមជ្ឈឹមបក្សដឹកនាំបដិវត្តន៍ផ្ទាល់រំដោះប្រទេសជាតិ។ ក្រោយរយៈពេល
៧៥ ឆ្នាំ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះនៅតែប្រកបអត្ថន័យដ៏ធំធេងជានិច្ចសម្រាប់
ដំណើរការការពារ​កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។​ក្នុងឱកាសនេះដែរ កាសែត ធំៗជាច្រើនរបស់វៀតណាមក្នុងអត្ថបទចុះផ្សាយនាថ្ងៃទី២៨មករាបានអះអាងនូវ អត្ថន័យប្រវត្តិសាស្ត្រនៃព្រឹត្តិការ​ណ៍នេះ។

        ហើយក៏ក្នុងឱកាសនេះដែរ នាថ្ងៃទី២៦មករា ថ្នាក់ដឹកនាំខេត្ត Cao Bang បាន
រៀប ចំពិធីរំលឹកខួបអនុស្សាវរីយ៍និងអុធធុបនៅវិហារលោកប្រធានហូជីមិញនៅ
មណ្ឌលកេរិ៍្តដំណែលជាតិពិសេស Pac Bó ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ