រំលឹកខួបលើកទី៩៧ទិវាបុណ្យជាតិសាធារណៈរដ្ឋឆែក


រំលឹកខួបលើកទី៩៧ទិវាបុណ្យជាតិសាធារណៈរដ្ឋឆែក - ảnh 1
រំលឹកខួបលើកទី៩៧ទិវាបុណ្យជាតិសាធារណៈរដ្ឋឆែក (Image: VNA)

Vovworld-នាថ្ងៃទី១៩វិច្ឆិកា សម្ព័ន្ធបណ្ដាអង្គការមិត្តភាព សមាគមមិត្តភាព​
វៀត​ណាម-ឆែកទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី៩៧ទិវា
បុណ្យ​ជាតិ​សាធារណៈរដ្ឋឆែក(ទី២៨តុលា)និងកម្មវិធីប្រគំតន្ត្រីរបស់សិល្បករ​
សិល្បការិនីឆែកក្នុងឱកាសរំលឹកខួបលើកទី៦៥ទិវាបង្កើតទំនាក់ទំនងការ
ទូតវៀតណាម-ឆែក។ លោក Nguyen Muoi ប្រធានសមាគមមិត្តភាពវៀត
ណាម-ឆែក​ទីក្រុងហូជីមិញឲ្យដឹងថា ប្រជាជនទីក្រុងហូជីមិញនឹងធ្វើអស់
ពីកំលាំងកាយចិត្ត​ដើម្បីរួមជាមួយប្រជាជនទូទាំងប្រទេសកសាងពូនជ្រុំ
អភិវឌ្ឍន៍ទំនាក់ទំនងរវាង​ប្រទេសទាំងពីរអភិវឌ្ឍន៍ស៊ីជម្រៅ។

        រីឯលោក Milan Stech ប្រធានព្រឹទ្ធសភាឆែក បានជឿជាក់ថា នាពេល​
ខាង​មុខភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
 រួមខំប្រឹងប្រែង​ដើម្បីសហប្រតិបត្តិការកាន់តែប្រសិទ្ធិភាពនិងស៊ីជម្រៅ
ពីមួយថ្ងៃទៅមួយថ្ងៃ រួម​ចំណែកសកម្មសំរាប់ការអភិវឌ្ឍន៍នៃប្រទេស
ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ