រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅស្រ៊ីឡង់កា

រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅស្រ៊ីឡង់កា - ảnh 1
រំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាមនៅស្រ៊ីឡង់កា


        VOV-នាថ្ងៃទី២៧មករាស្ថានទូតវៀតណាមប្រចាំនៅស្រ៊ីឡង់កាបាន
រៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៣ទិវាបង្កើតបក្សកុម្មុយនីស្តវៀត
ណាមទី៣កុម្ភៈ​ដ៏​មហោឡារឹក។ ថ្លែងមតិនៅពិធីនេះឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅស្រ៊ីឡង់កា​លោក Ton Sinh Thanh បានលើកត្រដែកនូវអត្ថន័យ
ប្រវត្តិសាស្ត្រនៃទិវាទី៣កុម្ភៈ​ឆ្នាំ​១៩៣០ចំពោះប្រជាជាតិវៀតណាមនិងវាយ
តំលៃខ្ពស់ចំពោះការគាំទ្រយ៉ាងខ្លាំងក្លា​របស់បណ្ដាជំនាន់ថ្នាក់ដឹកនាំស្រ៊ីឡង់កា កំលាំងឆ្វេងនិយមនិងប្រជាជនស្រ៊ីឡង់កាចំពោះបក្សកុម្មុយនីស្តវៀតណាមក្នុង
ការតស៊ូដើម្បីឯករាជ្យជាតិនិងបុព្វហេតុកសាងលិទ្ធិសង្គមនិយមនៅវៀតណាម។ រិឯប្រធានគណៈបក្សកុម្មុយនីស្ត​ស្រ៊ីឡង់កា​លោក Raja Collure បានអះអាងថារាល់ សមិទ្ធិដ៏ភ្លឺស្វាងក្នុងរយៈពេល​៨៣ឆ្នាំបង្កើតនិងអភិវឌ្ឍន៍របស់បក្សកុម្មុយនីស្ត វៀតណាមមិនត្រឹមតែមានអត្ថន័យចំពោះប្រជាជាតិវៀតណាមប៉ុណ្ណោះទេថែម ទាំងជិឥទ្ធិពលដ៏ទូលំទូលាយលើ​សកលលោកទាំងមូលទៀតផង៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ