រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិម៉ាឡេស៊ីនៅវៀតណាម

រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិម៉ាឡេស៊ីនៅវៀតណាម - ảnh 1
រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិម៉ាឡេស៊ីនៅវៀតណាម

(VOV)_នាថ្ងៃទី២៨សីហា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ​បាន
ប្រព្រឹត្តទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៥៨ នៃទិវាបុណ្យជាតិម៉ាឡេស៊ី (ថ្ងៃទី
៣១ សីហាឆ្នាំ ១៩៥៧- ថ្ងៃទី៣១ សីហាឆ្នាំ ២០១៥)។ ស្ដីពីទំនាក់ទំនង​រវាងប្រទេស
ទាំងពីរ វៀតណាមនិងម៉ាឡេស៊ី លោកស្រី Nguyen Thi Lien ប្រធានសមាគមមិត្ត
ភាពវៀតណាម-ម៉ាឡេស៊ី ទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖​ ចាប់ពីពេលបង្កើត
ទំនាក់ទំនងមក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀត
ណាម -ម៉ាឡេស៊ី ត្រូវបានពង្រឹងនិងពង្រីកលើគ្រប់វិស័យ។​ រីឯ លោក Sofia Akmal
 Bin ABD Karim អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំនៅទីក្រុង​ហូជីមិញ បានអះអាងថា៖ 
ក្រោយរយៈពេល៤០ឆ្នាំ បង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងមិត្តភាព រវាង
វៀតណាមនិងម៉ាឡេស៊ី កំពុងពង្រឹងនិងពង្រីកលើច្រើនវិស័យ៖ ពាណិជ្ជកម្ម
 សេដ្ឋកិច្ច និងវិនិយោគ។ ក្នុងឆ្នាំកាន់ដំណែងជាប្រធាន​អាស៊ាន ២០១៥នេះ ម៉ា
ឡេស៊ីនឹងរួមសហការជាមួយវៀតណាម និងប្រទេស​ជាសមាជិកអាស៊ានដទៃ 
ដើម្បីសម្រេចគោលដៅកសាងសហគមន៍នាចុង​ឆ្នាំ២០១៥នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ