រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត

រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត - ảnh 1
រំលឹកខួបអនុស្សាវរីយ៍ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធណាមបូខាងកើត


        VOV-នារសៀលថ្ងៃទី២៩មករា​នៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅពិធី
រំលឹក​ខួប​អនុស្សាវរីយ៍លើកទី២៥ទិវាប្រពៃណីសារៈមន្ទីរកំលាំងប្រដាប់អាវុធ
ណាមបូ​ខាង​កើត (ទី៥កុម្ភៈ) និងប្រកាសរតនៈវត្ថុជាតិ “សៀវភៅដៃប្រចាំការ
យុទ្ធនាការ​ហូជីមិញ”។ សារៈមន្ទីរបានតាំងបង្ហាញប្រធានបទចំនួន១២អំពី
កំលាំងប្រដាប់​អាវុធ​ទីក្រុងហូជីមិញនិងបណ្ដាខេត្តណាមបូខាងកើតក្នុងសង្គ្រាម
ចំនួន២ប្រឆាំង​អានានិគមនិយមបារាំងនិងចក្រព័ទអាមេរិកជាមួយវត្ថុតាងចំនួន
ជាង១៦ម៉ឺនវត្ថុ។ វរសេនីយ៍ឯក Ngyen Duy Thieu នាយកសារៈមន្ទីរកំលាំង
ប្រដាប់អាវុធ​ណាមបូ​ខាងកើតបានឲ្យដឹងថា៖

       “សារៈមន្ទីរមិនត្រឹមតែមានវត្ថុតាងរូបថតអំពីយុទ្ធជ័យដ៏ភ្លឺស្វាងរបស់ជីដូន
ជីតាយើងប៉ុណ្ណោះទេ​ថែមទាំងបានបង្ហាញសិល្បៈយោធាវៀតណាមដែលផ្ទាល់
គឺ​សិល្បៈដឹកនាំសង្គ្រាមរបស់បក្សកុម្មុយនីស្តវៀតណាមទៀតផង។ បើប្រៀប
នឹង​ស្ថានភាពថ្មី យើងខ្ញុំត្រូវខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការបំរើភ្ញៀវ
ទស្សនា ក្នុង​ការនាំសារៈមន្ទីរជាមួយមហាជននិងពង្រឹងស្ដាសារៈមន្ទីរឲ្យស័គ្រ
សមនឹងតួនាទី​យុទ្ធជ័យរបស់កំលាំងប្រដាប់អាវុធយោធភូមិភាគ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ