រំលឹកខួបអនុស្សាវរីយ៍លើកទី២១នៃទិវាសេរីភាពនៃប្រទេសអាហ្វ្រិកខាងត្បូង

រំលឹកខួបអនុស្សាវរីយ៍លើកទី២១នៃទិវាសេរីភាពនៃប្រទេសអាហ្វ្រិកខាងត្បូង - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Hong Nam ថ្លែងមតិនៅពិធីនេះ

(VOVworld) - ស្ថានទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាមបានរៀបចំពិធីរំលឹក ខួបអនុស្សាវរីយ៍លើកទី២១នៃទិវាសេរីភាពនៃប្រទេសនេះ (ថ្ងៃទី២៧ មេសា ១៩៩៤
 ថ្ងៃទី២៧ មេសា ២០១៥) នាយប់ថ្ងៃទី២២ មេសា នៅរដ្ឋធានីហាណូយ។នៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Hong Nam បានអះអាងថា រដ្ឋាភិបាល និងប្រជាជនវៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូដើម្បីកិច្ចសហប្រតិបតិ្ត
ការ និងការអភិវឌ្ឍន៍ជាមួយអាហ្វ្រិកខាងត្បូង។អាហ្វ្រិកខាងត្បូង នាបច្ចុប្បន្ន ជា
ដៃគូ ពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅទ្វីបអាហ្រ្វិកដោយមានតំលៃបា្រក់
ពាណិជ្ជកម្មទ្វេភាគីទទួលបានជាង៩០០លានដុល្លាអាមេរិកជារៀងរាល់ឆ្នាំ។ឯក
អគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំនៅវៀតណាមលោកស្រី Kgomotso Ruth Magau
បានសង្កត់ធ្ងន់ថា អាហ្វ្រិកខាងត្បូងមានទំនាក់ទំនងដ៏យូរអង្វែងនិងស្និទ្ធស្នាល
ជាមួយ វៀតណាមកាលពីបណ្ដាឆ្នាំ១៩៥០នៃសតវត្សមុននេះ ព្រមទាំងសង្ឃឹម
ថា ទំនាក់ទំនងរវាង ប្រទេសទាំង២នឹងកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពី១ថ្ងៃទៅ
១ថ្ងៃនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ