រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារីស
(VOV)_នាយប់ថ្ងៃទី ១៦ ធ្នូ នៅខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម) បាន
ប្រព្រឹត្ត ទៅជំនួបប្រាស្រ័យមិត្តភាព អន្តរជាតិ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៤០ ទិវាចុះហត្ថលេខា លើកិច្ចព្រមព្រៀងបារីស អំពីវៀតណាម (ថ្ងៃទី ២៧
មករា ឆ្នាំ ១៩៧៣ -ថ្ងៃទី ២៧ មករា ឆ្នាំ ២០១២)។ ថ្លែងមតិនៅទីនេះ លោកស្រី
Nguyen Thi Binh អតីតរដ្ឋមន្ត្រីការបរទេស ដើដំបូងរបស់វៀតណាម បានចូលរួម ការចរចារនៅបារីស និងជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សចំនួន ៤រូប ដែលបាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនោះ បានរំលឹកឡើងវិញ នូវដំណាក់ កាល តស៊ូផង និងចរចារផង ក្នុងការតស៊ូប្រឆាំងចក្រព័ត្តអាមេរិក សង្គ្រោះ ជាតិ របស់ប្រជាជនវៀតណាម។ លោកស្រី Nguyen Thi Binh បានអះអាងថា÷ ការចុះ
ហត្ថលេខាលើ កិច្ចព្រមព្រៀង បារីសជាជ័យជំនះដ៏មហិមារបស់ប្រជាជនវៀត ណាមផង និងក៏គឺជាជ័យជំនះរបស់ចលនាសាមគ្គីភាពអន្តរជាតិទៀតផង៕
|
រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាចុះហត្ថលេខាលើកិច្ចព្រមព្រៀងបារីស(internet) |