រំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមហូឡង់
(VOV) /  
|
មហាសន្និបាតបង្កើតសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ហូឡង់អាណាត្តិ២០១៣-២០១៨ |
VOV-មហាសន្និបាតបង្កើតសមាគមមិត្តភាពនិងសហប្រតិបត្តិការវៀត
ណាម-ហូឡង់អាណាត្តិ២០១៣-២០១៨និងពិធីបង្ហាញមុខនិមិត្តរូបរំលឹកខួប
លើកទី៤០ទំនាក់ទំនងការទូតវៀតណាមហូឡង់ដោយសម្ព័ន្ធបណ្ដាអង្គការ
មិត្តភាពវៀតណាមសហការជាមួយស្ថានទូតព្រះរាជាណាចក្រហូឡង់ប្រចាំ
នៅវៀតណាមរៀបចំនាថ្ងៃទី២៩មករានៅក្រុងហាណូយ។ នេះជាព្រឹត្តិការស្ថិត
ក្នុងចំណោមសកម្មភាពរំលឹកខួបលើកទី៤០ទិវាបង្កើតទំនាក់ទំនងការទូតវៀត
ណាម-ហូឡង់ (១៩៧៣-២០១៣)។ ប្រធានថ្មីនៃសមាគមមិត្តភាពវៀតណាម-
ហូឡង់លោក Dao Xuan Hoc បានដាក់ចេញបណ្ដាសកម្មភាពគ្រោងនឹងបាន
រៀបចំក្នុងអាណាត្តិ២០១៣-២០១៨៖
“នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមនិងនាយករដ្ឋមន្ត្រីហូឡង់បានចុះ
ហត្ថលេខាលើកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រអំពីការប្រែប្រួលអាកាស
ធាតុនិងគ្រប់គ្រងទឹក។ សមាគមនឹងសហការជាមួយបណ្ដាអ្នកជំនាញការ
ហូឡង់ដើម្បីមានផលិតផលល្អ ដាក់ជូនរដ្ឋាភិបាលក៏ដូចជារាយការណ៍ជា
មួយរដ្ឋសភា។ ក្រៅពីនោះហូឡង់កំពុងជួយវៀតណាមបណ្ដាកម្មវិធីបណ្ដុះ
បណ្ដាលក្រោយឧត្តមសិក្សា។ ដូច្នេះសមាគមក៏នឹងសហការជាមួយអ្នកជំនាញ
ការក្នុងវិស័យបណ្ដុះបណ្ដាលដើម្បីមានកម្មវិធីសមស្របចំពោះបណ្ដា
មហាវិទ្យាល័យនៅវៀតណាម៕”
-VOV