រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចក្រភពអង់គ្លេស
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែតុលា នៅទីក្រុងហូជីមិញ គណៈកម្មា ធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងចក្រភពអង់គ្លេស (ឆ្នាំ១៩៧៣-ឆ្នាំ២០១៨)។
ថ្លែងនៅទីនេះ លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតមក ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយអង់គ្លេសបានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សគ្រប់វិស័យ ពិសេសគឺក្រោយពីពេលលើកទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១០។ លោកបានសង្កត់ធ្ងន់ថា ការបង្កើនសកម្មភាពជួបប្រាស្រ័យលើវិស័យនយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្មវិនិយោគ វប្បធម៌សង្គម រវាងប្រទេសទាំងពីរក៏ដូចជាកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសកលនិងតំបន់នោះ នឹងរួមចំណែកធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ព្រមទាំងឆ្លើយតបនឹងបំណងប្រាថ្នានិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕