រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ដាណឺម៉ាក

រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ដាណឺម៉ាក - ảnh 1
ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំវៀតណាមលោកស្រី Charlotte Laursen (រូបថត៖TTXVN)

(VOVworld) - នាយប់ថ្ងៃទី២៥ វិច្ឆិកា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម ស្ថានទូតដាណឺម៉ាកប្រចាំវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី២៥ វិច្ឆិកា)។
លោកស្រី Charlotte Laursen ឯកអគ្គរាជទូតដាណឺម៉ាកប្រចាំវៀតណាមបានចែក
រំលែកថា ក្រោយរយៈពេល៤៥ឆ្នាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរមិនត្រឹមតែឈប់
នៅកំរិតទំនាក់ទំនងការទូតប៉ុណ្ណោះទេ ថែមទាំងបានកសាងចំណងមិត្តភាពជា
ជំហានៗហើយក្លាយទៅជាទំនាក់ទំនងដៃគូដ៏ស្អិតរមួតទៀត។បណ្ដា វិស័យសហ
ប្រតិបតិ្តការរវាងវៀតណាមនិងដាណឺម៉ាកនាបច្ចុប្បន្នរួមមានសេដ្ឋកិច្ច វប្បធម៌
ទេសចរណ៍និងសិល្បៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ