រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ

(VOVworld) - ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃ
ទិវារំដោះរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី៣ តុលា ទីក្រុងហាណូយបានរៀបចំសិក្ខា
សាលាវិទ្យាសាស្ត្រដោយប្រធានបទ “៦០ឆ្នាំរំដោះរដ្ឋធានី៖សមិទ្ធិ ឱកាស សាក
ល្បង និងអភិវឌ្ឍន៍”។
ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang
Nghi បានសង្កត់ធ្ងន់ថា នាឆ្នាំថ្មីៗនេះ ហាណូយមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពី១ថ្ងៃ
ទៅ១ថ្ងៃ។ប៉ុន្តែ ទីក្រុងក៏កំពុងប្រឈមមុខជាមួយការសាកល្បងជាច្រើន ដោយហេតុ
នេះ ចំបាច់ត្រូវមានការរួមវិភាគទានរបស់អ្នកវិទ្យាសាស្ត្រនៅសិក្ខាសាលានេះ។
លោកបានឲ្យដឹងថែមទៀតថា៖

រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវារំដោះរដ្ឋធានីហាណូយ - ảnh 1
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi ថ្លែងមតិនៅសិក្ឋាសាលានេះ


“ទន្ទឹមនឹងបណ្ដាឱកាសធំៗ ហាណូយក៏ប្រឈមមុខជាមួយការសាកល្បងជាច្រើន ដូចជាល្បឿននគរភាវូបនីយកម្មធ្វើឲ្យចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័ស ការ
អភិវឌ្ឍន៍សេដ្ឋកិច្ចមិនទាន់សមស្របជាមួយសក្តានុភាពនៅឡើយ។ប្រភពកម្លាំង
និងឧត្តមភាពនៃរដ្ឋធានី មិនទាន់ត្រូវបានធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយ
ប្រសិទ្ធិភាព។ការអភិវឌ្ឍន៍វប្បធម៏សង្គមរបស់រដ្ឋធានី មិនទាន់សមស្របជាមួយ
អត្រាកំណើន សេដ្ឋកិច្ចនៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ