រំលឹកទិវារំដោះរដ្ឋធានីនិងមហាសន្និបាតសមាគមនជនហាណូយនៅអាល្លឺម៉ង់
|
ទិដ្ឋភាពនៃពិធី |
(VOVworld)-សមាគមជនហាណូយនៅអាល្លឺម៉ង់ទើបនឹងរៀបចំទិវារំដោះរដ្ឋធានីនិង
មហាសន្និបាតលើកទី៤អាណត្តិ២០១៦-២០១៨ នៃសមាគមជនហាណូយនៅអាល្លឺ
ម៉ង។ នាប៉ុន្មានឆ្នាំកន្លងទៅ សមាគមជនហាណូយនៅអាល្លឺម៉ង់ត្រូវបានវាយតម្លៃថា
ជា សមាគមមួយមានសកម្មភាពសកម្មក្នុងសហគមន៍ជនវៀតណាមនៅឯកបរទេស។
ថ្លែងមតិក្នុងឱកាសព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់
លោក Doan Xuan Hung បានចាត់ទុកថា សកម្មភាពនេះ បានរួមចំណែកចែករំលែក
ជាមួយ គ្រួសារមានស្ថានភាពលំបាក ជួយជនរួមជាតិឆ្ពោះទៅមាតុប្រទេសផងនិង
តភ្ជាប់ អាណិកជនជាជនហាណូយនៅអាល្លឺម៉ង់កាន់តែសាមគ្គីភាព ធ្វើសមាហរណ
កម្មកាន់ តែល្អប្រសើរនៅប្រទេសសាមី។ លោកឯកអគ្គរដ្ឋទូតមានបំណងថា សមា
គមនឹងបន្តពង្រីក ប្រៀបខ្លាំងរបស់ខ្លួន សំដៅកសាងសមាគមឲ្យក្លាយទៅជាសមា
គមខ្លាំងមាំមួនបំផុត ក្នុងចំណោមសមាគមជនវៀតណាមនៅអាល្លឺម៉ង់៕