រំលឹកវិញ្ញានក្ខ័ន្ធលើទី ៧ នៃគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅជប៉ុន

(VOVWORLD) -យោងស្ថាប័នប៉ូលីសជាតិថាការរញ្ជួយដីកម្រិត ៩ រិចទ័រដែលបានកើតមានឡើងកាលពីថ្ងៃទី ១១ ខែមិនាឆ្នាំ ២០១១គឺជារញ្ជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងប្រទេសនេះ។
រំលឹកវិញ្ញានក្ខ័ន្ធលើទី ៧ នៃគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅជប៉ុន - ảnh 1រំលឹកវិញ្ញានក្ខ័ន្ធលើទី ៧ នៃគ្រោះមហន្តរាយរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅជប៉ុន 

នាថ្ងៃទី ១១ មិនា ឆ្នាំ ២០១៨ គឺពេញ ៧ ឆ្នាំ នៃគ្រោះមហន្តរាយរញ្ជួយដីនិងរលក យក្សស៊ូណាមីនៅជប៉ុន ដែលបណ្ដាលឲ្យមនុស្សជាង ១៨ ពាន់នាក់ស្លាប់ ឬបាត់ខ្លួន។ សកម្មភាពរំលឹកវិញ្ញានក្ខ័ន្ធជាច្រើនបានរៀបចំនៅទីក្រុងតូក្យូនាល្ងាចថ្ងៃដដែល។ អញ្ជើញចូលរួមពិធីនេះ មាននាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ព្រះអង្គម្ចាស់ Akishino និងអ្នករស់រានមានជីវិតក្រោយពីគ្រោះមហន្តរាយនេះ។

យោងស្ថាប័នប៉ូលីសជាតិថាការរញ្ជួយដីកម្រិត ៩ រិចទ័រដែលបានកើតមានឡើងកាលពីថ្ងៃទី ១១ ខែមិនាឆ្នាំ ២០១១គឺជារញ្ជួយដីដ៏ខ្លាំងក្លាមួយនៅក្នុងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ