រុស្ស៊ី ចិន និងគុយបាប្រឆាំងនឹងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសំដៅថ្កោលទោសស៊ីរី
នៅសម័យប្រជុំ បោះឆ្នោត របស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ រុស្ស៊ី ចិន និងគុយបាបានបោះឆ្នោតប្រឆាំងនឹងសេចក្ដីសម្រេចចិត្តរបស់ ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ សំដៅថ្កោលទោសស៊ីរីចំពោះវិបត្តិនយោបាយដោយបង្ហូរឈាមនៅប្រទេសមជ្ឈឹមបូពារនេះ។ ប្រទេសចំនួន 37 ក្នុងចំណោមប្រទេសចំនួន47 បានអនុម័តសេចក្ដីសម្រេចចិត្តនេះ។ ថ្លែងមតិនៅទីនេះ ដំណាងរបស់រុស្ស៊ី លោក Vladimir Zheclov បានអោយដឹងថា៖ សេចក្ដីសម្រេចចិត្តនេះមានចរិតលក្ខណះតែមួយជ្រុង និងទម្លាក់
|
រុស្ស៊ី ចិនប្រឆាំងនឹងសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សារសិទ្ធិមនុស្សនៃ អង្គការសហប្រជាជាតិសំដៅថ្កោលទោសស៊ីរី(http://www.tienphong.vn) |
កំហុសទៅលើរដ្ឋអំណាចស៊ីរី អំពីស្ថាភាពអំពើហឹង្សារនៅទីនេះ ដោយមិននាំចេញសញ្ញាមានចរិតលក្ខណះស្ថាបនាណា១ទេ។ រីឯ ឯកអគ្គរដ្ឋទូតគុយប៉ាប្រចាំនៅអង្គការសហប្រជាជាតិ Rodolfo Reyes Rodriguez បានចាត់ទុកថា៖ ការគាំទ្រផលប្រយោជន៏របស់ភាគីម្ខាង នឹងជំរុញការធ្វើអន្តរាគមរបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ស៊ីរី និងអាចបណ្ដាលអោយមានការស្លាប់និងរបួសចំពោះជនស៊ីវិលទៀតផង៕