រុស្ស៊ី ចិននិងអ៊ីរ៉ង់ បញ្ចប់សមយុទ្ធ “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ - ២០២៣“

(VOVWORLD) - ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសនៅថ្ងៃទី១៨ ខែមីនាថា រុស្ស៊ីរួមជាមួយចិន និងអ៊ីរ៉ង់បានបញ្ចប់សមយុទ្ធយោធាជើងទឹករួមគ្នារយៈពេលបីថ្ងៃនៅសមុទ្រអារ៉ាប់ ដែលរួមមានការវាយប្រហារដោយកាំភ្លើងធំទៅលើគោលដៅនៅលើសមុទ្រ និងលើអាកាស។ សមយុទ្ធមានចំណងជើងថា "ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ - ២០២៣" បានប្រព្រឹត្តិទៅនៅកំពង់ផែ Chabahar របស់អ៊ីរ៉ង់។ 
រុស្ស៊ី ចិននិងអ៊ីរ៉ង់ បញ្ចប់សមយុទ្ធ “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ - ២០២៣“ - ảnh 1នាវាចម្បាំងរុស្ស៊ី Admiral Gorshkov ធ្វើសមយុទ្ធនៅសមុទ្រអារ៉ាប់។ (ប្រភព៖ EPA)

ចូលរួមនៅក្នុងសមយុទ្ធនេះ មាននាវាចម្បាំង Nanning របស់ចិន  និងនាវាចម្បាំង Admiral Gorshkov របស់រុស្ស៊ី ដែលត្រូវបានប្រដាប់ដោយមីស៊ីលល្បឿនលឿនជាងសំឡេង Tsirco។ កប៉ាល់ដែលចូលរួមក្នុងសមយុទ្ធនេះបានធ្វើការហ្វឹកហ្វឺនបាញ់កាំភ្លើងធំទាំងយប់ទាំងថ្ងៃ។

រុស្ស៊ី ចិន និងអ៊ីរ៉ង់បានធ្វើសមយុទ្ធស្រដៀងគ្នានោះកាលពីឆ្នាំ ២០១៩ និង ២០២២។ សមយុទ្ធទាំងនេះត្រូវបានពិពណ៌នាថា ជាការបង្ហាញពីសមត្ថភាពយោធាកាន់តែ កើនឡើង ក៏ដូចជាទំនាក់ទំនងនយោបាយកាន់តែស៊ីជម្រៅរវាងប្រទេសទាំងបី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ