រុស្ស៊ី - អាមេរិកជំរុញការត្រៀមរៀបចំសម្រាប់ជំនួបកំពូល

(VOVWORLD) -លោកGeorg Poltavchenkoមានក្ដីសង្ឃឹមថានឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកក់ក្តៅព្រមទាំងសង្កត់ធ្ងន់ថារុស្សីតែងតែឆ្ពោះទៅរកអនាគត។
រុស្ស៊ី - អាមេរិកជំរុញការត្រៀមរៀបចំសម្រាប់ជំនួបកំពូល - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ឆ្វេង) និងសមភាគីអាមេរិកលោក Donald Trump (ស្តាំ) ។ រូបថត: AFP / TTXVN 

នាថ្ងៃទី ២ កក្កដា ប្រតិភូបេសកម្ម ១ ក្រុមនៃរដ្ឋសភាអាមេរិកមានជំនួបជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ីនៅទីក្រុងSt. Petersburg ក្នុងកាលៈទេសៈមន្ត្រីនៃភាគីទាំងពីរកំពុងជំរុញការ ត្រៀមរៀបចំសម្រាប់ជំនួបកំពូលរវាងថ្នាក់ដឹកនាំទាំងពីររូប នៃប្រទេសទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តិទៅនា ពាក់កណ្តាលខែកក្កដា។យោងតាមសេចក្ដីប្រកាសរបស់ខុទ្ធកាល័យអភិបាល St. Petersburg លោក Georg Poltavchenko ដែលបានថ្លែងទៅកាន់សមាជិកសភាអាមេរិកបានឲ្យដឹងថា៖ លោកមានក្ដីសង្ឃឹមថានឹងធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពកក់ក្តៅព្រមទាំងសង្កត់ធ្ងន់ថារុស្សីតែងតែឆ្ពោះទៅរកអនាគតដោយ សុទិដ្ឋិនិយម ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការលើគ្រប់វិស័យ។ទន្ទឹមនឹងនេះដែរសមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋ AlabamaRichard Shelby ក៏បានអំពាវនាវឱ្យភាគីទាំងពីរជួបរចរចាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ