រុស្ស៊ីគប្បីបង្កលក្ខណៈងាយសួ្រលសំរាប់ការសន្ទនានៅតំបន់ខាងកើតអ៊ុយក្រែន


រុស្ស៊ីគប្បីបង្កលក្ខណៈងាយសួ្រលសំរាប់ការសន្ទនានៅតំបន់ខាងកើតអ៊ុយក្រែន - ảnh 1
រុស្ស៊ីគប្បីបង្កលក្ខណៈងាយសួ្រលសំរាប់ការសន្ទនានៅតំបន់ខាងកើតអ៊ុយក្រែន (Image: VNA)

(VOVworld) – ក្នុងបទសម្ភាសមួយលើកាណាល់ទូរទស្សន៍ ARD របស់អាល្លឺម៉ង់
នាថ្ងៃទី ១៦ វិច្ឆិកា ប្រធានាធីបតី លោក Vladimir Putin បានអះអាងថា៖ ភាគីទាក់ទិន នានាគប្បីបង្កលក្ខណៈងាយស្រួលសំរាប់ការសន្ទនានៅតំបន់ខាងកើតអ៊ុយក្រែន។
ដោយសារ គ្មានការសន្ទនាដូច្នេះត្រូវបានរៀបចំឡើងនាបច្ចុប្បន្ននៅឡើយ។ តាម ថ្នាក់ដឹកនាំរុស្ស៊ីបានឲ្យដឹងថា៖ សារៈសំខាន់បំផុតគីភាគីទាក់ទិននានាត្រូវបញ្ចប់អំពើ បង្ហូឈាមនិងការវាយប្រហារគ្នាទៅវិញទៅមក។ ប្រធានាធិបតី Vladimir Putin ក៏បាន
ឲ្យដឹងដែរថា៖ កំលាំងប្រឆាំងនិងកំលាំងរដ្ឋាភិបាលអ៊ុយក្រែនមិនទាន់ដកកងទ័ព
ចេញពីទីប្រជុំជនតាមកិច្ចព្រមព្រៀងទីក្រុង Minsk ទេ។ ក្នុងពេលនោះ នាថ្ងៃដដែល ឆ្លើយសម្ភាសរបស់កាសែតអាល្លឺម៉ង់ Bild ប្រធានាធិបតីអ៊ុយក្រែន លោក Petr Poroshenko បានប្រកាសថា៖ Kiev  មិនចង់បណ្ដាលសង្គ្រាមមួយ ប៉ុន្តែ ប្រទេសនេះ ត្រូវត្រៀម
រៀបចំឲ្យរាល់ស្ថានភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ