រុស្ស៊ីចោទប្រកាន់អាមេរិក បានឈរនៅខាងក្រោយវិបត្តិនៅអ៊ុយក្រែន

រុស្ស៊ីចោទប្រកាន់អាមេរិក បានឈរនៅខាងក្រោយវិបត្តិនៅអ៊ុយក្រែន - ảnh 1
រុស្ស៊ីចោទប្រកាន់អាមេរិក បានឈរនៅខាងក្រោយវិបត្តិនៅអ៊ុយក្រែន (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៣ មេសា ថ្លែងមតិនៅកាណាល់ទូរទស្សន៍ RT របស់រុស្ស៊ី រដ្ឋមន្ត្រីការបរទេសនៃ​ប្រទេសនេះ លោក Sergei Lavrov បានចោទ​ប្រកាន់អាមេរិក
បានឈរនៅខាងក្រោយវិបត្តិនៅអ៊ុយក្រែន។ លោក Lavrov បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេលដំណើរទស្សនកិច្ចនៅអ៊ុយក្រែនរបស់អនុប្រធានាធិបតីអាមេរិក
លោក Joe Biden រដ្ឋអំណាចបណ្តោះអាសន្ន Kiev បានប្រកាសអំពីការចាប់ផ្តើម
យុទ្ធនាការប្រឆាំងភេវរកម្មនៅតំបន់អាគ្នេយ៍អ៊ុយក្រែនឡើងវិញដោយមិនអើពើរ
ដល់កិច្ចព្រមព្រៀងអំពីការអំពាវនាវបញ្ឈប់អំពើហឹង្សានៅអ៊ុយក្រែនក្នុងជំនួប
ចកុភាគីដែលទទួលបាននាថ្ងៃទី ១៧ មេសា នៅទីក្រុង Geneva ស្វីស។ អ្នកប្រមុខ
ផ្នែកការទូតរុស្ស៊ីបានអះអាងថា៖រដ្ឋអំណាចបណ្តោះអាសន្នរបស់អ៊ុយក្រែនមិន
ប្រតិបត្តិតាមកិច្ចព្រមព្រៀងពោលខាងលើ។ នាថ្ងៃដ៏ដែល រដ្ឋមន្ត្រីការបរទេស
រុស្ស៊ីបានប្រកាសថា៖ មូស្គូនឹងតបតវិញតាមច្បាប់អន្តរជាតិក្នុងករណីសិទ្ធិនិង
ផលប្រយោជន៍របស់ប្រជាពលរដ្ឋត្រូវបានគំរាមកំ ហែងនិងដែនដីរបស់រុស្ស៊ីត្រូវ
បានវាយប្រហារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ