រុស្ស៊ីជួយស៊ីរីបំពាក់សំភារយោធាតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ

(VOVworld)-រុស្ស៊ីមិនដែលលាក់វត្តមានយោធានៅស៊ីរីឡើយ ហើយបណ្តា អ្នក
ជំនាញការយោធារុស្ស៊ីកំពុងធ្វើការនៅស៊ីរី គឺដើម្បីជួយកងទ័ពប្រទេស នេះប្រើ
ប្រាស់សព្វាវុធនាំចូលពីរុស្ស៊ីតែប៉ុណ្ណោះ។ នេះជាសេចក្តីប្រកាស របស់រដ្ឋមន្ត្រី
ការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងការឆ្លើយសំភាសន៍ ទីភ្នាក់ងារសារ
ព័ត៌មាន TASS នាថ្ងៃទី១០កញ្ញា។ លោក Lavrov បានអះអាង ថា នាបច្ចុប្បន្ន រុស្ស៊ីមិនទាន់មានវិធានការជួយឧបត្ថម្ភបំពេញបន្ថែមណាមួយ ប៉ុន្តែ ក្នុងករណី
ចំាបាច់ រុស្ស៊ីនឹងអនុវត្តរាល់វិធានការ តាមច្បាប់របស់ រុស្ស៊ី ច្បាប់អន្តរជាតិ ក៏ដូចជារាល់ការសន្យាអន្តរជាតិរបស់រុស្ស៊ី។ លោកបាន ប្រកាសថា រុស្ស៊ីនឹង
អនុវត្តការជួយឧបត្ថម្ភ ខណៈដែលទទួលបានសំណូមពរ ពីរដ្ឋាភិបាលស៊ីរី៕

 

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ