រុស្ស៊ីដំណើរការវាយប្រហារទៅលើទីតាំងរបស់ភេរវជននៅស៊ីរី

រុស្ស៊ីដំណើរការវាយប្រហារទៅលើទីតាំងរបស់ភេរវជននៅស៊ីរី  - ảnh 1
រុស្ស៊ីដំណើរការវាយប្រហារទៅលើទីតាំងរបស់ភេរវជននៅស៊ីរី (VNA)


(VOVworld) – ភ្លាមួយរំពិចបន្ទាប់ពីត្រូវបានដាក់ពង្រាយនៅមូលដ្ឋានកងទ័ព
ជើងអាកាសរបស់អ៊ីរ៉ង់ នាថ្ងៃទី ១៦ សីហា បណ្ដាយន្តហោះទម្លាក់គ្រាប់បែក
របស់រុស្ស៊ីបានដំណើរការវាយប្រហារទៅលើរាល់ទីតាំងនៃអង្គការភេរវកម្មនានា
នៅស៊ីរី រួមមាន ទីក្រុង Aleppo ទីក្រុង Deir Ezzor​ និងទីក្រុង Idlib។ ក្រសួងការ
 ពារជាតិរុស្ស៊ីបានទទួលស្គាល់ព័ត៌មានពោលខាងលើ។ លទ្ធផលនៃយុទ្ធនាការ
នេះគឺ៖ ឃ្លាំងអាវុធចំនួន ៥ រួមជាមួយមូលដ្ឋានហ្វឹកហាត់ភេរវជននៃចលនា
សង្គ្រាមសាសនា Jihad ជិតនឹងទីក្រុងទាំងបីពោលខាងលើ ត្រូវបានបំផ្លាញ
ចោល។ ក្រៅពីនោះ បណ្ដាការទម្លាក់គ្រាប់បែកតម្រង់ទៅលើមជ្ឈមណ្ឌលទីបញ្ជា
 ការចំនួន ៣ បានកំទិចជនប្រដាប់អាវុធជាច្រើននាក់។ នេះគឺជាការវាយប្រហារ
តាមផ្លូវអាកាសដំបូងដែលត្រូវបានដំណើរការនៅមូលដ្ឋានសឹកនៅអ៊ីរ៉ង់គិត
តាំងពី ពេលម៉ូស្គូចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកគាំទ្ររដ្ឋអំណាចរបស់
ប្រធានាធិបតីស៊ីរី លោក Bashar Al Assad ក្នុងការកំទិចពួកឥស្លាមជ្រុលនិយម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ