រុស្ស៊ីទុកចំហលទ្ធភាពនៃដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះនៅអ៊ុយក្រែន
(VOVWORLD) - នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Komsomolskaya Pravda កាលពីថ្ងៃទី ១ ខែសីហា លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីនៅតែទុកចំហលទ្ធភាពនៃដំណោះស្រាយនយោបាយនិងការទូតដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន។
លោក Peskov បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Ptuin បាននិយាយម្តងហើយម្តងទៀតថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចា។ នេះគឺជាវិធីអាទិភាពក្នុងការដោះស្រាយបញ្ហា និងសម្រេចបាននូវគោលដៅរបស់ភាគីរុស្ស៊ី។
លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី ។ រូបថត៖ Tass |
យោងតាមលោក Peskov មុនពេលចាប់ផ្តើមប្រតិបត្តិការយោធាពិសេស លោកប្រធានាធិបតី Putin បានខិតខំប្រឹប្រែងដោយវិធីសាស្ត្រជាច្រើនដើម្បីអំពាវនាវឱ្យសមូហភាពលោកខាងលិចធ្វើការចរចា។ រុស្ស៊ីក៏បានរៀបចំឯកសារពាក់ព័ន្ធ ដើម្បីធ្វើពិភាក្សាអំពីក្តីកង្វល់របស់រុស្ស៊ីក្នុងវិស័យសន្តិសុខផងដែរ ប៉ុន្តែជាអកុសលដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេច្រានចោល៕