រុស្ស៊ីនិងចិនមិនពេញចិត្តចំពោះយុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក
(VOVWORLD) - ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាននាថ្ងៃទី១៩ ធ្នូ អ្នកនាំពាក្យវិមាន គ្រឹមឡាំងលោក Dmitry Peskov ប្រកាសថា រុស្ស៊ីមិនអាចទទួលយកយុទ្ធសាស្ត្រ សន្តិសុខជាតិថ្មីរបស់អាមេរិក ដែលកំណត់រុស្ស៊ីជាការគំរាមកំហែងចំពោះអាមេរិក ហើយចាត់ទុកថាយុទ្ធសាស្ត្រនេះបានសរឲ្យឃើញថា អាមេរិកមិនត្រៀមខ្លួនជា ស្រេចលុបចោលគោលនយោបាយឯកតោភាគីឡើយ។
ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសយុទ្ធសាស្ត្រសន្តិសុខជាតិថ្មី (រូបថត៖ Reuters) |
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunyingក៏បានរិះគន់យុទ្ធសាស្ត្រ
សន្តិសុខថ្មី ដែលទើបនឹងត្រូវបានប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសដែលក្នុង
នោះចាត់ទុកចិនជាការសាកល្បងចំពោះកម្លាំងរបស់អាមេរិក។ លោកស្រី Hua Chunying
អំពាវនាវឲ្យអាមេរិកបញ្ចប់ការបំផ្លើសគោលដៅយុទ្ធសាស្ត្ររបស់ចិន ព្រមទាំងអះអាងថា
ចិនមិនដែលប្រដេញតាមគោលនយោបាយដែលនាំមកនូវផលប្រយោជន៍សំរាប់ខ្លួន
តាមរយៈការបង្ខូចផលប្រយោជន៍របស់ប្រទេសដទៃឡើយ៕