រុស្ស៊ីនឹងជួយឧបត្ថម្ភអាមេនី ប្រសិនបើមានការប្រយុទ្ធគ្នានៅក្នុងទឹកដី អាមេនី

(VOVWORLD) - នាថ្ងៃទី ៣១ ខែតុលា ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីប្រកាសថា រុស្ស៊ីនឹងជួយឧបត្ថម្ភអាមេនី ប្រសិនបើមានការប្រយុទ្ធគ្នានៅក្នុងទឹកដី អាមេនី។
រុស្ស៊ីនឹងជួយឧបត្ថម្ភអាមេនី ប្រសិនបើមានការប្រយុទ្ធគ្នានៅក្នុងទឹកដី អាមេនី - ảnh 1 ក្រសួងការបរទេសរុស្ស៊ី (ប្រភព៖ Tass) 

សេចក្ដីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីចែងច្បាស់ថា តបតាមការអំពាវនាវរបស់នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋអាមេនី លោក Nikol Pashinyan ដែលបានផ្ញើជូនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putinដោយបានលើកសំណើសុំជំនួយ ឧបត្ថម្ភពីពីភាគីរុស្សី ដើម្បីធានាសន្តិសុខ នោះ ភាគីរុស្ស៊ីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះកាតព្វកិច្ចសម្ព័ន្ធមិត្តរបស់ខ្លួនទាក់ទងនឹងសាធារណរដ្ឋអាមេនី រួមទាំងកាតព្វកិច្ចដែលបានចែងក្នុងសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមករវាងសហព័ន្ធរុស្ស៊ីនិងសាធារណរដ្ឋអាមេនី កាលពីថ្ងៃទី ២៩ ខែសីហាឆ្នាំ ១៩៩៧ ។ យោងតាមសន្ធិសញ្ញានេះបានចែងថា ទីក្រុងម៉ូស្គូនឹងផ្តល់ជំនួយចាំបាច់ដល់ទីក្រុង Yerevanប្រសិនបើការប៉ះទង្គិចគ្នាបានកើតមានឡើងនៅទឹកដីអាមេនីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ