រុស្ស៊ីនិងទួរគីឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី


រុស្ស៊ីនិងទួរគីឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី - ảnh 1
រុស្ស៊ីនិងទួរគីឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី (VNA)

(VOVworld) – នាថ្ងៃទី ២៧ ធ្នូ ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា៖ រដ្ឋមន្ត្រី
ការបរទេសនៃប្រទេសនេះ លោក Sergey Lavrov និងសមភាគីទួរគី លោក  
Mevlut Cavusoglu បានឯកភាពជំរុញបទឈប់បាញ់នៅស៊ីរី ហើយត្រៀមខ្លួន​
ជាស្រេចរៀបចំការចរចារសន្តិភាពតាមកាលកំណត់ដែលនឹងប្រព្រឹត្តទៅនៅ
ទីក្រុង Astana កាហាក់ស្ថាន។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថែម ទៀតថា៖
 ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការសម្រេចយ៉ាង
ឆាប់ៗរាល់កិច្ចព្រមព្រៀងទាក់ទិនដល់ស្ថានការពិតជាក់ស្តែងដើម្បីបញ្ឈប់
សកម្មភាពយោធានៅស៊ីរីដាក់ឲ្យដាច់ដោយឡែកភាគីប្រឆាំងមជ្ឈន្ដិកចេញ
ពីអង្គការភេរវកម្មនិងរៀបចំឲ្យជំនួបខាងមុខនៅក្រុង Astana។ រដ្ឋមន្ត្រីការ
បរទេស Sergey Lavrov ក៏បានឲ្យដឹងថែមទៀតថា៖ ឥឡូវនេះ រដ្ឋាភិបាលស៊ីរី
កំពុងដំណើរ ការចរចារជាមួយភាគីប្រឆាំងមុនពេលការសន្ទនាបើកទូលាយ
នៅទីក្រុង Astana ។ ក្នុងពេលនោះ ប្រភពព័ត៌មានការទូតបានឲ្យដឹងថា៖
មន្ត្រីយោធារបស់រុស្ស៊ីនិង ទួរគីមួយចំនួនបានមានការសន្ទនាជាមួយភាគី
ប្រឆាំងនាពេលថ្មីៗនេះដើម្បីពិភាក្សាអំពីលក្ខណ្ឌនៃបទឈប់បាញ់មួយនៅ
ស៊ីរី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៧ ធ្នូ កងទ័ពអាមេរិក
និងរុស្ស៊ីកំពុងបង្កើនការពិភាក្សាអំពីការប្រយុទ្ធ ប្រឆាំងនឹងអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ