រុស្ស៊ីនឹងបង្វែរការនាំចេញថាមពលទៅកាន់ទ្វីប​អាស៊ី

(VOVWORLD) - នៅថ្ងៃទី១៤ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា ប្រទេសនេះនឹងផ្តោតលើការនាំចេញថាមពលទៅកាន់ទិសបូព៌ា ក្នុងបរិបទដែលបណ្តាប្រទេសអឺរ៉ុបកំពុងស្វែងរកមធ្យោបាយកាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ប្រេងនិងឧស្ម័នរបស់រុស្ស៊ី។
រុស្ស៊ីនឹងបង្វែរការនាំចេញថាមពលទៅកាន់ទ្វីប​អាស៊ី - ảnh 1ប្រព័ន្ធផលិតឧស្ម័នរបស់រុស្ស៊ី។ (រូបថត៖ TASS/TTXVN)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលដែលបានផ្សាយតាមទូរទស្សន៍ លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា “ប្រការដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺដៃគូមកពីប្រទេសមិនរាក់ទាក់ (របៀបដែលទីក្រុងម៉ូស្គូប្រើដើម្បីពិពណ៌នាប្រទេសដែលដាក់ទណ្ឌកម្មពិន័យ) បានសារភាពថា គេនឹងមិនអាចធ្វើអ្វីបានឡើយ ប្រសិនបើមិនមានប្រភពថាមពលរបស់រុស្ស៊ី ឧទាហរណ៍ដូចជាឧស្ម័នធម្មជាតិ”។ លោកបានចាត់ទូកថា មិនមានការផ្គត់ផ្គង់ឧស្ម័នសមហេតុផលដើម្បីជំនួសឲ្យឧស្ម័នរុស្ស៊ីនៅអឺរ៉ុបនាបច្ចុប្បន្ននេះបានឡើយ ហើយលោកបានរិះគន់កាយវិការនៃបណ្តាប្រទេសអឺរ៉ុប ដែលបញ្ឈប់ការនាំចូលថាមពលពីរុស្ស៊ីថា ជាមូលហេតុនៃអស្ថិរភាពទីផ្សារនិងជំរុញឱ្យតម្លៃថាមពលកើនឡើង។ លោកបានព្រមានថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច នឹងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលជាក់ជាពុំខាន។

លើសពីនេះទៅទៀត លោកប្រធានាធិបតី Putin បានសង្កត់ធ្ងន់ថា រុស្ស៊ីចាំបាច់ត្រូវចាប់ផ្តើមកសាងហេដ្ឋារចនាសម្ព័ន្ធសមស្របសម្រាប់ការនាំចេញប្រេងរ៉ែ និងឧស្ម័នទៅកាន់បណ្តាប្រទេសអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ