រុស្ស៊ីនិងបណ្ដាប្រទេសឈូងសមុទ្រពេក្យខ្វែងគំនិតអំពីដំណោះស្រាយសំរាប់វិបត្តិនៅ Yemen

រុស្ស៊ីនិងបណ្ដាប្រទេសឈូងសមុទ្រពេក្យខ្វែងគំនិតអំពីដំណោះស្រាយសំរាប់វិបត្តិនៅ Yemen  - ảnh 1
រុស្ស៊ីនិងបណ្ដាប្រទេសឈូងសមុទ្រពេក្យខ្វែងគំនិតអំពីដំណោះស្រាយសំរាប់វិបត្តិនៅ Yemen (Image: VNA)


(VOVworld) – ការខ្វែងគំនិតរវាងក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ
ពេក្យ  (GCC) និងរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. កំពុងរារាំងរាល់ការខំ
ប្រឹងប្រែង កសាងពង្រាងសេចក្តីសម្រេចចិត្តមួយស្តីពីដំណោះស្រាយវិបត្តិនៅ
Yemen។ នាថ្ងៃទី ១ មេសា​ ប្រភពព័ត៌មានការទូតបានឲ្យដឹងថា៖ GCC មិនច្បាម
តាមសេចក្តីសម្រេចចិត្ត មួយដែលគាំទ្រការធ្វើអន្តរាគមន៍យោធានៅ Yemen ដឹកនាំដោយអារ៉ាប៊ីសាអូឌីតទេ។ ជំនួសនោះ អង្គការនេះមានគោលបំណង
ជំរុញបទហាមឃាត់អាវុធរួមជាមួយបទដាក់ ទណ្ឌកម្មទៅលើកំលាំង Houthi។
ការខំប្រឹងប្រែងនេះរបស់ GCC កំពុងប្រឈមមុខនឹង ការប្រឆាំងជំទាស់របស់
រុស្ស៊ី។ ម៉ូស្គូមិនគាំទ្រការអនុវត្តដាក់ទណ្ឌកម្មទៅលើពួកឧទ្ទាម Houthi ទេ ព្រម
ទាំង​ នាំចេញវិធានការបើកទូលាយទ្រង់ទ្រាយនៃបទហាមឃាត់ចំពោះ ភាគី
ទាំងឡាយក្នុងជំលោះនេះ។ ក្រៅពីនោះ រុស្ស៊ីក៏បានស្នើរឲ្យរៀបចំបណ្ជីរាយនាម ហាមឃាត់ធ្វើដំណើរនិងហ៊ុំព័ទទ្រពសម្បិត្តចំពោះមេដឹកនាំភាគីប្រឆាំងគ្រប់រូប
ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ