រុស្ស៊ីនិងអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងអំពីការផ្គត់ផ្គង់ឧស្ម័ន្ធដុត
|
រុស្ស៊ីនិងអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងអំពីការផ្គត់ផ្គង់ឧស្ម័ន្ធដុត (Image: VNA) |
(VOVworld) – បញ្ចប់ការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែនក្រោមដោយសហភាពអឺរ៉ុប (EU) ជាអ្នកកណ្ដាល នៅទីក្រុង Brussels របស់បែលហ្ស៊ីក នាព្រឹកព្រលឹមថ្ងៃទី ៣១ តុលា (តាមម៉ោងហាណូយ) ភាគីនានាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីការផ្គត់ ផ្គង់ឧស្ម័ន្ធដុតរបស់រុស្ស៊ីសំរាប់អ៊ុយក្រែនឡើងវិញ ដល់ខែ មិនា ឆ្នាំ ២០១៥។ រដ្ឋមន្ត្រី ក្រសួងថាមពលរុស្សី លោក Alexander Novak សមភាគីអ៊ុយក្រែន លោក Yuriy Prodan សមាជិកគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកបញ្ហាថាមពល លោក Gunther Oettinger បានចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ ប្រធានគណៈកម្មាធិ ការអឺរ៉ុប
លោក Jose Manuel Barroso បានធ្វើជាកស្សិណសាក្សីពិធីនេះ។ ថ្នាក់ដឹកនាំ របស់
ក្រុមហ៊ុនប្រេងឧស្ម័ន្ធរុស្ស៊ី Gazprom និង Naftogaz របស់អ៊ុយក្រែនក៏បានចុះហត្ថ លេខាលើកិច្ចព្រមព្រៀងទ្វេភាគីអំពីបញ្ហានេះដែរ។ មុននោះ នាថ្ងៃទី ៣០ តុលា នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Arseniy Yatsenyuk បានប្រកាសថា៖ Kiev ត្រៀមខ្លួន ជាស្រេចសងបំណុលប្រាក់ទិញឧស្ម័ន្ធដុតរបស់រុស្ស៊ី បន្ទាប់ពី ភាគីទាំង ២ ទទួលបាន កិច្ចព្រមព្រៀងមួយ៕