រុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមការចរចារអំពីតំលៃទិញឧស្ម័ន្ធដុតឡើងវិញ


រុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមការចរចារអំពីតំលៃទិញឧស្ម័ន្ធដុតឡើងវិញ  - ảnh 1
រុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមការចរចារអំពីតំលៃទិញឧស្ម័ន្ធដុតឡើងវិញ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១១ មិថុនា រុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមការចរចារឡើងវិញ សំដៅដោះស្រាយការខ្វែងគំនិតអំពីតំលៃទិញឧស្ម័ន្ធដុត ក្នុងកាលៈទេសៈ ពេលវេលា ចុងក្រោយត្រូវទូទាត់បំណុលឧស្ម័ន្ធដុតរបស់អ៊ុយក្រែនចំពោះរុស្ស៊ីបានបញ្ចប់និងម៉ូស្គូ
មិនទាន់បញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន្ធដុតនៅឡើយ។ រុស្ស៊ីបានកណត់ពេលវេលាចុង
ក្រោយសំរាប់អ៊ុយក្រែនដល់ម៉ោងទី ៦ តាមម៉ោង GMT ប្រទេសនេះត្រូវទូទាត់បំណុល
មួយផ្នែកក្នុងចំនួនបំណុលរាប់ពានលានដុល្លា។ ប៉ុន្តែ រុស្ស៊ីបានបំបោះចោលលក្ខ័ណ្ឌ
ពោលខាងលើបន្ទាប់ពីបណ្ដាមន្ត្រីរបស់អ៊ុយក្រែនបានឲ្យដឹងថា៖ ការចរចារក្រោម
អធិបតីភាពរបស់គណៈកម្មាធិការអឺរ៉ុប (EC) អំពីបញ្ហានេះនឹងត្រូវបានចាប់ផ្តើមឡើង
វិញ។ ការចរចាររវាងម៉ូស្គូនិង Kiev ដែលអូសបន្លាយក្នុងរយៈពេល ៨ ម៉ោង នាថ្ងៃទី
១០ មិថុនា បានបញ្ចប់គ្មានលទ្ធផលណាមួយឡើយ ដោយសារ ភាគីទាំង ២ មិនអាចយល់ព្រមជាមួយគ្នាអំពីតំលៃឧស្ម័ន្ធដុតទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ