រុស្ស៊ីបដិសេធរាល់ការចោទប្រកាន់របស់ Kiev អំពីការផ្តល់អាវុធសំរាប់កំលាំងប្រឆាំងរដ្ឋាភិបាលនៅអ៊ុយក្រែន


រុស្ស៊ីបដិសេធរាល់ការចោទប្រកាន់របស់ Kiev អំពីការផ្តល់អាវុធសំរាប់កំលាំងប្រឆាំងរដ្ឋាភិបាលនៅអ៊ុយក្រែន - ảnh 1
លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: rt.ru)

(VOVworld) – នាថ្ងៃទី ១៧ សីហា វិមាន Kremlin របស់រុស្ស៊ីបានប្រកាសបដិសេធ
រាល់ ការចោទប្រកាន់របស់ Kiev អំពីការដែល ម៉ូស្គូផ្តល់អាវុធសំរាប់កំលាំងប្រឆាំង រដ្ឋាភិបាលនៅតំបន់ខាងកើតអ៊ុយក្រែន។ ឆ្លើយសម្ភាសនៃអ្នកយកព័ត៌មានវិទ្យុសម្លេង
Govorit Moskva លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក
Vladimir Putin បានអះអាងជាថ្មីម្តងទៀតថា៖ គ្មានឧបករណ៍យោធាណាមួយត្រូវបាន
ដឹកជញ្ជូនទៅកាន់តំបន់ខាងកើតអ៊ុយក្រែនទេ។ សេចក្តីថ្លែងការពោលខាងលើត្រូវ
បាននាំចេញបន្ទាប់ពីអ្នកនាំពាក្យរបស់កងទ័ពអ៊ុយក្រែន លោក Andryi Lysenko បាន
ឲ្យដឹងថា៖ អ៊ុយក្រែនបានរកឃើញអាវុធថ្មីរបស់រុស្ស៊ីដែលប្រទេសនេះបានផ្តល់
សំរាប់កំលាំងប្រឆាំងរដ្ឋាភិបាលភាគខាងកើតអ៊ុយក្រែន។ ក្នុងពេលនោះ នាថ្ងៃទី
១៧ សីហាគណៈកម្មាធិការកាកបាតក្រហមអន្តរជាតិ (ICRC) បានឲ្យដឹងថា៖ មជ្ឈដ្ឋាន
ការពារព្រំដែននិងគយរបស់រុស្ស៊ីនិងអ៊ុយក្រែនបានឯកភាពចាប់ផ្តើមការត្រួតពិនិត្យ
ក្រុមរថយន្តរបស់រុស្ស៊ីដែលដឹកជញ្ជូនទំនិញមនុស្សធម៌សំរាប់អ៊ុយក្រែន។ តាមគំរោង ក្រុមរថយន្តមនុស្សធម៌របស់រុស្ស៊ីនឹងចូលក្នុងអ៊ុយក្រែនក្រោមការគាំពារបស់ ICRC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ