រុស្ស៊ីបានត្រៀមខ្លួនជាស្រេចបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប

(VOVWORLD) - យោងតាមលោក Putin នៅពេលទទួលបានការអនុញ្ញាតពីស្ថាប័នគ្រប់គ្រងអាល្លឺម៉ង់ ការដឹកជញ្ជូននៅថ្ងៃបន្ទាប់នឹងត្រូវបានចាប់ផ្តើម។

រុស្ស៊ីបានត្រៀមខ្លួនជាស្រេចបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប - ảnh 1រោងចក្រចម្រាញ់ប្រេង Antipensky របស់រុស្ស៊ី (រូបថត៖ TASS)

នៅថ្ងៃទី២១ ខែតុលា អញ្ជើញថ្លែងនៅក្នុងអង្គប្រជុំនៃក្លឹបពិភាក្សាអន្តរជាតិ Valdai ប្រធា នាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ថា រុស្ស៊ីបានត្រៀមខ្លួនជាស្រេច បង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាម រយៈប្រព័ន្ធបំពង់បង្ហូរឧស្ម័ន "Nord Stream-2"។ យោងតាមលោក Putin នៅពេលទទួលបានការអនុញ្ញាតពីស្ថាប័នគ្រប់គ្រងអាល្លឺម៉ង់ ការដឹកជញ្ជូននៅថ្ងៃបន្ទាប់នឹងត្រូវបានចាប់ផ្តើម។

លោកប្រធានាធិបតី Putin បានអះអាងថា រុស្ស៊ីអាចបង្កើនការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈប្រព័ន្ធបំពង់ប្ងហូរឧស្ម័ន "Nord Stream-2"។ យោងតាមលោក បំពង់បង្ហូរឧស្ម័នដំបូងត្រូវបានបូមបញ្ចូលដោយឧស្ម័នរួចហើយ “ប្រសិនបើនៅថ្ងៃស្អែក ស្ថាប័នគ្រប់គ្រងរបស់អាល្លឺម៉ង់បានអនុញ្ញាតឱ្យផ្គត់ផ្គង់ នៅថ្ងៃបន្ទាប់ការផ្គត់ផ្គង់ ១៧,៥ ពាន់លានម៉ែត្រគូបនឹងត្រូវបានចាប់ផ្តើម។ នៅចុងឆ្នាំនេះ ការងារបច្ចេកទេសបូមបំពេញបំពង់ឧស្ម័នទីពីរនៃប្រព័ន្ធ Nord Stream-2 នឹងត្រូវបញ្ចប់”។

ក្រៅពីនេះ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ថា ការផ្គត់ផ្គង់ឧស្ម័នតាមរយៈប្រព័ន្ធបំពង់បង្ហូរឧស្ម័ន Nord Stream-2 គឺស្និទ្ធស្នាលជាមួយបរិស្ថានប្រហែល ៥-៦ដង ជាងការផ្គត់ផ្គង់ឧស្ម័នតាមរយៈប្រព័ន្ធដឹកជញ្ជូនឧស្ម័នរបស់អ៊ុយក្រែនដូចកាលពីមុននោះ។ លោក Putin ក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នឧស្ម័នដែលបានផ្គត់ផ្គង់ទៅកាន់អឺរ៉ុបមានតម្លៃថោកជាង ៤ដង បើប្រៀបធៀបនឹងឧស្ម័នចំហេះ ហើយក្រុមហ៊ុន Gazprom មិនមានប្រាក់ចំណេញហួសកម្រិតនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ