រុស្ស៊ីបន្ទាបផលប៉ះពាល់នៃការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក

(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានប្រកាសថា ការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិក បានធ្វើឱ្យខូចខាតដល់ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែប្រព័ន្ធហិរញ្ញវត្ថុរបស់រុស្ស៊ីនឹងមិនរងផលប៉ះពាល់ពីការសម្ពាធនៅក្រៅប្រទេសនោះឡើយ។
រុស្ស៊ីបន្ទាបផលប៉ះពាល់នៃការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក - ảnh 1 ការដឹកជញ្ជូននៅកំពង់ផែ  Saint Petersburg ប្រទេសរុស្ស៊ី (រូបថត៖ TTXVN) 

លោក Siluanov បានមានប្រសាសន៍ថា “ ខឿនសេដ្ឋកិច្ចរុស្ស៊ីបានបង្ហាញថាមិនអាចរងផលប៉ះពាល់ពីការរឹតត្បិតពីខាងក្រៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះទេ។ ទាក់ទងនឹងបំណុលសាធារណៈនិងបំណុលសហគ្រាស យើងខ្ញុំបានជឿជាក់ថាប្រព័ន្ធ ហិរញ្ញវត្ថុដែលយើងបង្កើតឡើង គឺអនុញ្ញាតឱ្យយើងខ្ញុំបំពេញតាមតម្រូវការថវិកានិងសហគ្រាសស្តីអំពីប្រភពប្រាក់កម្ចី” ។ នាព្រឹកថ្ងៃដដែលនេះ ក្រសួងការបរទេសអាមេរិកបានប្រកាសពីកញ្ចប់ទី ២នៃការដាក់ទណ្ឌកម្មសំដៅលើប្រទេសរុស្ស៊ីដែលទាក់ទងនឹងអតីតភ្នាក់ងារចារបរុស លោក Sergei Skripal ដែលត្រូវបានបំពុលនៅប្រទេសអង់គ្លេសកាលពីឆ្នាំមុនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ