រុស្ស៊ីបានអនុញ្ញាតឲ្យ Edward Snowden ភៀសខ្លួនជាបណ្ដោះអាសន្ន។

រុស្ស៊ីបានអនុញ្ញាតឲ្យ Edward Snowden ភៀសខ្លួនជាបណ្ដោះអាសន្ន។ - ảnh 1
អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward Snowden (Reuter)



        VOV-ទីភ្នាក់ងារសារព័ត៌មាន Itar tass របស់រុស្ស៊ីនារសៀលថ្ងៃទី១សីហា​បាន
​ជូន​ដំណឹង​ថា​អតីតចារបុរសទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) Edward
Snowden បានចាកចេញពីកន្លែងឆ្លងដែនរបស់ព្រលានយន្តហោះ Sheremetyevo
នៅទីក្រុងមូស្គូ ជាកន្លែងដែលលោកបានលាក់ខ្លួនចាប់ពីថ្ងៃទី​២៣មិថុនាមក
ក្រោយពេលបានស្ថាប័ន​អន្តោប្រវេសន៍សហព័ន្ធរុស្ស៊ីផ្ដល់លិខិត​អនុញ្ញាតភៀស
ខ្លួនជាបណ្ដោះអាសន្ន​ក្នុងរយៈ​ពេល​១ឆ្នាំ។​ មេធាវីរបស់ Edward Snowden បាន
បញ្ជាក់ព័ត៌មានខាងលើ ប៉ុន្តែមិនឲ្យ​ដឹង​​កន្លែងដែល Snowden កំពុង​ស្នាក់នៅ
ឡើយ។

        បន្ទាប់ពីនោះ​វិមានសបានសម្ដែងការព្រួយបារម្មណ៍ចំពោះការសំរេចចិត្ត
​របស់រុស្ស៊ី​ទន្ទឹម​នឹងនោះបានឲ្យដឹងថា​ប្រធានាធិបតីអាមេរិកលោក Barack Obama
អាចនឹង​មិន​ចូល​រួមសន្និសីទកំពូលក្រុមបណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និង​ទើប
លេចចេញជួរមុខ (G 20) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងមូស្គូនា​ពេល​ខាង
មុខ។ ក្នុងពេលនោះ​ប្រធាន​គណៈកម្មាធិការកិច្ចការបរទេសព្រឹទ្ធសភា​អាមេរិក
លោក Robert Menendez បាន​ព្រមានថា​ការសំរេចចិត្តពោលខាង​លើ​របស់រុស្ស៊ីជា
ជំហានថយក្រោយ​ចំពោះ​ទំនាក់ទំនងវ៉ាស៊ីនតោន-ម៉ូស្គូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ